ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ស្បែក​ខ្មៅ​2​នាក់​និង​នារី​ខ្មែរ​​ ឆបោក​លុយ​ជាង​1ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​នី​ហ្សេ​រី​យ៉ា​២​នាក់ រួម​ជាមួយនឹង​ស្ត្រី​ខ្មែរ​សាច់​សភ្លឹង​ម្នាក់​ផង​ដែរ ។ ក្រោយ​ពី​ជន​ទាំងនេះ​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ដោយ​ប្រើ​ល្បិច​ថា ពួក​គេ​ជា​ទាហាន​អា​មេ​រិ​ក​នៅ​ប្រទេស​ស៊ី​រី រើស​បាន​ប្រអប់​១​ក្រោម​ដើមឈើ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ​ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​នី​ហ្សេ​រី​យ៉ា​២​នាក់ រួម​ជាមួយនឹង​ស្ត្រី​ខ្មែរ​សាច់​សភ្លឹង​ម្នាក់​ផង​ដែរ ។ ក្រោយ​ពី​ជន​ទាំងនេះ​ធ្វើ​សកម្មភាព​ឆបោក​ប្រាក់​ពី​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ដោយ​ប្រើ​ល្បិច​ថា ពួក​គេ​ជា​ទាហាន​អា​មេ​រិ​ក​នៅ​ប្រទេស​ស៊ី​រី រើស​បាន​ប្រអប់​១​ក្រោម​ដើមឈើ នៅ​ក្នុង​ប្រអប់​នោះ​មាន​ប្រាក់​ជាង​៣​លាន​ដុល្លារ ហើយ​ពួក​ខ្លួន​ចង់​យក​លុយ​នោះ​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ និង​ពឹង​ឲ្យ​ជន​រង​គ្រោះ​ធ្វើ​ជា​តំណាង​អ្នក​ទទួល​កាន់កាប់​លុយ​ទាំង​អស់ នោះ ។

បន្ទាប់​មក​ជន​ឆបោក​នេះ​បាន​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​លុយ​ឱ្យ​ខ្លួន​ដើម្បី​រត់ការ​ឯកសារ​នានា ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​លុយ​រត់ការ​ជាង​១​ម៉ឺន​ដុល្លារ​ទៅ​ហើយ មិនឃើញ​ផ្ញើ​លុយ​ជាង​៣​លាន​ដុល្លារ​នោះ​មក​ឲ្យ​សោះ ហើយ​គិតតែ​ពី​ទាមទារ​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​លុយ​ឲ្យ​១​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ទើប​បុរស​រង​គ្រោះ​មានការ​សង្ស័យ ក៏​សម្រេចចិត្ត​ប្ដឹង​ឲ្យ​នគរបាល​ជួយ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​តែ​ម្ដង ។ ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​បាន​ធ្វើ​ឡើង តាំងពី​វេលា​ព្រលប់​រហូត​ដល់​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​រួម​មាន ៖

១-​ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ស្បែក​ខ្មៅ​នី​ហ្សេ​រី​យ៉ា ។
២-​ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។ អ្នក​ទាំង​២​ស្នាក់​នៅផ្ទះ​ជួល​លេខ​០៩ ផ្លូវ​លេខ​០៩ បុរី​លឹ​ម​ឈាង​ហាក់ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។
៣-​ឈ្មោះ មិត្ត ស្រី​នី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល​លេខ​១៦ ផ្លូវ​លេខ​០៩ បុរី​លឹ​ម​ឈាង​ហាក់ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។
នគរបាល​ដកហូត​យក កុំ​ព្យួ​ទ័​រ​ចំនួន​៣​គ្រឿង ម៉ូតូ​ចំនួន​៣​គ្រឿង លិខិតឆ្លងដែន​ចំនួន​៤​ក្បាល ស៊ី​មកា​ត​គ្រប់​ប្រព័ន្ធ​មួយ​ចំនួន​ធំ ។ ដោយឡែក​ជន​រង​គ្រោះ​ដែល​ចាញ់បោក​ព្រោះតែ​ចង់​កាន់កាប់​ប្រាក់​ជាង​៣​លាន​ដុល្លារ​នៅ​ក្នុង​អំពើ​ឆបោក​នេះ ឈ្មោះ គុយ សា​វឿ​ន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ។

លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​ខណ្ឌដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​ថា នេះ​គឺជា​ការ ទំនាក់ទំនង​គ្នា​រវាង​ជនសង្ស័យ​និង​ជន​រង​គ្រោះ​រហូត​ឈាន​ដល់​ការ​ឆបោក​គ្នា​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ លោក​អធិការ​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​និង​៤៥​នាទី មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​«Favour Grace Williams » ដែល​មាន​ដាក់​រូប​មនុស្ស​ស្រី​នៅ​លើ​Profile​ផង បាន​ផ្ញើ​សារ​ចូល​មក​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់ជន​រង​គ្រោះ​ឈ្មោះ « Kuy Savoeurn» ។ ពេល​នោះ​ម្ចាស់​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ខាងលើ​បាន​សុំ​រាប់អាន​ជាមួយ​បុរស​ខ្មែរ​រូប​នេះ ។ បន្ទាប់​មក​បុរស​រង​គ្រោះ​ក៏​បាន​ផ្ញើ​សារ​តប​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ ដោយ​មិន​បាន​គិត​ថា​មានរឿង​អ្វី​កើតឡើង​ឡើយ ។ ម្យ៉ាង​គិត​ថា គ្រាន់តែ​ជា​ការ​សុំ​រាប់អាន​គ្នា​ប៉ុណ្ណោះ​គ្មាន​អ្វី​ខុស​ទាស់​នោះ​ទេ ។

លោក​អធិការ​បាន​បន្ត​ថា បន្ទាប់​មក​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Favour Grace Williams នេះ​បាន​ផ្ញើ​សារ​អំពី​ព័ត៌មាន​ផ្សេង​ៗ​ផ្ទាល់ខ្លួន​ប្រាប់​ជន​រង​គ្រោះ និង​ថែម​ទាំង​បាន​ផ្ញើ​លិខិតឆ្លងដែន​១​ច្បាប់ ដែល​មានឈ្មោះ HELEN GRACE WILLIAMS ជា​ជនជាតិ​អា​មេ​រិ​ក មុខរបរ​ធ្វើការ​ជា​គិលានុបដ្ឋាយិការ​យោធា បម្រើ​ការងារ​នៅ​ជុំរំ​យោធា ក្នុង​ទីក្រុង​ដា​ម៉ាស់ ប្រទេស​ស៊ី​រី​ថែម​ទៀត​ផង ។ ក្រោយមក​ទៀត​ហ្វេ​ស​ប៊ុ​ក​ដដែល បាន​ផ្ញើ​សារ​ប្រាប់​បុរស​រង​គ្រោះ​ថា ខ្លួន​រើស​បាន​ប្រអប់​មួយ​នៅ​ក្រោម​ដើមឈើ ដែល​នៅ​ក្នុង​ប្រអប់​នោះ​មាន​ទឹកប្រាក់​យ៉ាងច្រើន​ទៅ​ដល់​៣,៥​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ហើយ​ខ្លួន​ចង់​យក​លុយ​ទាំងនោះ​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ចង់​ឲ្យ​ជន​រង​គ្រោះ​ទៅ​ទទួលយក​លុយ​នោះ​នៅ​ឯ​ក្រុមហ៊ុន​អាកាសចរណ៍​ដើម្បី​កាន់កាប់​ជំនួស ប៉ុន្តែ​ត្រូវ​ផ្ញើ​អា​ស័​យ​ដ្ឋា​ន​ទៅ​រូបគេ​សិន ។ ជន​រង​គ្រោះ​ជឿជាក់​ក៏​បាន​ផ្ញើ​អា​ស័​យ​ដ្ឋា​ន​របស់​ខ្លួន​ទៅ​ជន​នោះ ។

លោក ជឹ​ម ស៊ី​ថា បាន​បញ្ជាក់​បន្ថែម​ពី​ការ​ប្រើ​ល្បិច​ទៀត​ថា ក្រោយមក​ទៀត គណនី​ហ្វេ​ស​ប៊ុ​កមួយ​នោះ​ក៏​បាន​ផ្ញើ​កញ្ចប់​អីវ៉ាន់ និង​វិក្កយបត្រ​ផ្ញើ​អីវ៉ាន់​តាម​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​មក​ឲ្យ​ជន​រង​គ្រោះ​បានឃើញ​មុន ។ លុះ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​៨​ព្រឹក ខណៈ​បុរស​រង​គ្រោះ កំពុង​តែ​ស្ថិត​នៅ​ឯ​ខេត្តកំពត ស្រាប់តែ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ជា​បុរស​ម្នាក់​បាន​ប្រើ​ទូរស័ព្ទ​លេខ 093 219 961 តេ​រក​គាត់​ដោយ​ប្រាប់​ថា គឺជា​បុគ្គលិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ហើយ​បាន​ប្រាប់​ថា អី​វាន់រ​បស់បង​ឯង​បាន​មក​ដល់​ហើយ​សូម​បង​ចាំ​ទទួល​ឥ​វាន់​រួច​ក៏​បិទ​ទូរស័ព្ទ ។ លុះ​មួយសន្ទុះ​ទៀត​ជន​ដដែល​នោះ ក៏​បាន​ប្រើ​លេខ​ទូរស័ព្ទ​លេខ​ដដែល ខ​ល​រក​បុរស​រង​គ្រោះ​ម្តងទៀត ហើយ​ប្រាប់​ថា អី​វាន់​ដែល​ផ្ញើ​មក​នោះ ត្រូវ​បង់ពន្ធ​ចំនួន​៧៥០​ដុល្លារ​អា​មេ​រិ​ក និង​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​លុយ​ទៅ​ឲ្យ​ខ្លួន​ដើម្បី​បង់ពន្ធ ។ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ផ្ញើ​លុយ​ចំនួន​៧៥០​ដុល្លារ​អា​មេ​រិ​ក​ទៅ​តាម​ការ​បង្គាប់​តាម​រយៈ​វី​ង​នៅ​ខេត្តកំពត ។

ប្រភព​ខាងលើ​បាន​បន្ត​ថា បន្ទាប់​ពី​ផ្ញើ​ប្រាក់​រួច​ហើយ​ក៏​មិន​ទាន់​គ្រប់គ្រាន់​ទៀត ក្រោយ​ៗ​មក​មនុស្ស​ដដែល​និង​លេខ​ទូរស័ព្ទ​ដដែល​នោះ​នៅ​តែ​ទាមទារ​ឲ្យ​ផ្ញើ​ប្រាក់​ជា​បន្តបន្ទាប់ ដោយ​លើកយក​នូវ​ហេតុផល​ផ្សេង​ៗ ប្រាប់​ដល់​បុរស​រង​គ្រោះ ហើយ​ផ្ញើ​ចុះ​ផ្ញើ​ឡើង​អស់​លុយ​សរុប​ចំនួន​១០,៧៥០​ដុល្លារ (១​ម៉ឺន​៧​រយ​ហាសិប​ដុល្លារ​អា​មេ​រិ​ក​) ប៉ុន្តែ​ជន​រង​គ្រោះ​ពុំ​បាន​ទទួល​ឬ​ឃើញ​ស្រមោល​ប្រអប់​ដែល​ថា​មាន​លុយ​៣,៥​លាន​ដុល្លារ យក​មក​វិនិយោគ​អ្វី​សោះ ។ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ស្រាប់តែ​មាន​មនុស្ស​ស្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ទូរស័ព្ទ​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​ប្រាក់​បន្ថែមចំនួន​១០.០០០​ដុល្លារ​(​មួយ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​)​ទៀត​ដើម្បី​បំពេញ​ឯកសារ​ផ្សេង​ៗ​ទៀត ។ ដោយ​មានការ​សង្ស័យ​បុរស​រង​គ្រោះ​មិន​បាន​ផ្ញើ​ឲ្យ​នោះ​ទេ គឺ​បាន​សម្រេចចិត្ត​ប្ដឹង​សុំ​ឲ្យ​កម្លាំង​នគរ​បាន​ខណ្ឌដង្កោ​ជួយ​អន្តរាគមន៍ ។

ក្រោយ​ពេល​ទទួល​បាន​បណ្ដឹង​លោក​អធិការ ជឹ​ម ស៊ី​ថា បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ទាំង​៣​នាក់ ក្នុង​នោះ​មាន​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់​និង​ស្ត្រី​ជា​ជនជាតិ​ខ្មែរ ម្នាក់​ដោយ​បាន​ដកហូត​វត្ថុ​តាង​ខាងលើ​ហើយ​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ។

គេ​បាន​គិត​ថា ការ​ឆបោក​បែប​នេះ​អាច​កើតឡើង​តែ​នៅ​លើ​អ្នក​ចង់បាន​អ្វី​ក្រៅពី​ទ្រព្យ សម្បត្តិ​ដែល​ខ្លួន​មាន ព្រោះ​មិនមែន​សុខ​ៗ​គេ​ផ្ញើ​លុយ​ឱ្យកាន់កា​ប់រាប់​លាន​ដុល្លារ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ