អាមេរិក និងចិនកាន់តែឈ្លោះគ្នា ហើយនាំមានការព្រួយបារម្ភទូទាំងពិភពលោក ។ បើប្រទេសមហាអំណាចទាំងពីរផ្ទុះសង្គ្រាមនោះវានឹងខ្ទេចដល់ពិភពលោកដែរ ។
ខណៈដែលយោធាចិនកាន់តែមានភាពទំនើបនោះ អាមេរិកនៅតែមានប្រៀបជាងលើផ្នែកយោធានេះ ។
តាមសារព័ត៌មាន Business Insider បានអោយដឹងថា អាមេរិកចំណាយលុយលើផ្នែកយោធារហូតដល់៧១៦ពាន់លានដុល្លារ ។
អាមេរិកមាននាវាផ្ទុកយន្តហោះ២៤គ្រឿង ក្នុងចំណោមនាវាចម្បាំងចំនួន៤១៥គ្រឿង ។
ទន្ទឹមនោះអាមេរិកមានរថក្រោះចំនួន៦២៨៧គ្រឿង និងយន្តហោះចម្បាំងចំនួន២៣៦២គ្រឿង ។ ទន្ទឹមនោះមានយន្តហោះទាំងអស់ចំនួន១៣៣៩៨គ្រឿង ។ ចំណែកកម្លាំងយោធាមានចំនួនជាង២,១ លាននាក់ ៕
ចែករំលែកព័តមាននេះ