អន្តរជាតិ ៖ អាមេរិក និងចិនកាន់តែឈ្លោះគ្នាហើយនាំមានការព្រួយបារម្ភទូទាំងពិភពលោក។ បើប្រទេសមហាអំណាចទាំងពីរផ្ទុះសង្គ្រាមនោះ វានឹងខ្ទេចដល់ពិភពលោកដែរ។ ខណៈដែលយោធាចិន កាន់តែមានភាពទំនើបនោះ អាមេរិកនៅតែមានប្រៀបជាងលើផ្នែកយោធាននេះ។ តាមសារព័ត៌មាន Business Insider បានឲ្យដឹងថា អាមេរិកចំណាយលុយលើផ្នែកយោធារហូតដល់៧១៦ពាន់លានដុល្លារ។
អាមេរិកមាននាវា ផ្ទុកយន្តហោះ២៤គ្រឿង ក្នុងចំណោមនាវាចម្បាំងចំនួន៤១៥គ្រឿង។ ទន្ទឹមនោះអាមេរិកមានរថក្រោះចំនួន ៦២៨៧គ្រឿង និងយន្តហោះចម្បាំងចំនួន២៣៦២គ្រឿង។ ទន្ទឹមនោះមានយន្តហោះទាំងអស់ចំនួន១៣ ៣៩៨ គ្រឿង។ ចំណែកកម្លាំងយោធាមានចំនួនជាង២,១លាននាក់៕ ដោយ ៖ អ. សួស្តី
ចែករំលែកព័តមាននេះ