កម្ពុជាជាប្រទេសមួយឈានមុខគេ ក្នុងការបង្កើតលុយឌីជីថល
- ភ្នំពេញ
សេដ្ឋកិច្ច ៖ ធនាគារកណ្តាលបីក្នុងពិភពលោកក្នុងនោះមាន ធនាគារជាតិកម្ពុជាផង បាននាំមុខគេនៅក្នុងការបង្កើតលុយឌីជីថល។ នេះបើយោងតាមសៀវភៅមួយដែលចេញផ្សាយ ដោយធនាគារអភិវឌ្ឍន៍អាស៊ី ឬហាត់កាត់ថាADB។ ការបង្កើតលុយឌីជីថលជាផ្នែកមួយ នៃកិច្ចប្រឹងប្រែងរបស់ ប្រទេសកម្ពុជាដើម្បីជំរុញដល់ការទូទាត់តាមទូរស័ព្ទ និងការចាយលុយរៀល ហើយដកខ្លួនចេញបណ្តើរៗពីការ ប្រើលុយដុល្លារ។
ការបង្កើតលុយឌីជីថលនេះស្ថិតនៅក្នុងគម្រោងបាគង ដែលគម្រោងទូទាត់សាច់ប្រាក់ តាមទូរស័ព្ទ ដែលត្រូវបានប្រកាសកាលពីខែកក្កដាឆ្នាំមុន។ ប្រទេសពីរទៀតដែលកំពុងបង្កើតលុយឌីជីថលនេះ ដែរនោះគឺប្រទេសចិន និងប្រទេសស៊ុយអែត៕ ដោយ ៖ អ.សួស្តី
ចែករំលែកព័តមាននេះ