ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real Madrid ​មិន​ប្រារព្ធ​ពិធី​អប​អរ​​ជើងឯក La Liga របស់​ខ្លួន​​ឡើយ​

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ Real Madrid ត្រៀម​នឹង​ក្លាយជា​ម្ចាស់​ជើងឯក La Liga សម្រាប់​រដូវ​កាល ២០១៩/២០ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ…

ប្រទេស​អេ​ស្ប៉ា​ញ ៖ Real Madrid ត្រៀម​នឹង​ក្លាយជា​ម្ចាស់​ជើងឯក La Liga សម្រាប់​រដូវ​កាល ២០១៩/២០ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ដែល​អាជ្ញាធរ​ប្រចាំ​រដ្ឋធានី​ម៉ា​ឌ្រី​ដ កំពុង​តែ​ចាប់ផ្តើម​គិត​អំពី​ការ​ទប់ស្កាត់ មិន​ឱ្យ​មានការ​ប្រារព្ធ​ពិធី​ដង្ហែរ​ពាន La Liga ដែល​អាច​នាំ​ឱ្យ​មានការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩​។

ក្រុម​របស់​លោក Zinedine Zidane នឹង​ត្រូវ​ប្រកាស​ក្លាយជា​ម្ចាស់​ជើងឯក​ក្រប​ខណ្ឌ La Liga រដូវ​កាល​នេះ ប្រសិនបើ​ពួក​គេ​អាច​យកឈ្នះ​លើ​ក្រុម Villarreal ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​៣៧​។ ជា​ធម្មតា​អ្នកគាំទ្រ Real Madrid តែងតែ​ប្រមូលផ្តុំ​គ្នា​នៅ​ឯ​សំណង់​ប្រវត្តិសាស្ត្រ Plaza de Cibeles ដើម្បី​អបអរ​ការ​ឈ្នះ​ពានរង្វាន់​របស់​ពួក​គេ ហើយ​ក្បួន​រថយន្ត​កីឡាករ​ក៏​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ផង​ដែរ ដើម្បី​ចូលរួម​ក្នុង​ពិធី​នោះ​។

ទោះបី​​យ៉ាងណា​ នាយក​ក្លិប Real Madrid បាន​ប្តេជ្ញា​ចៀសវាង​ស្ថានភាព​ណាមួយ ដែល​ធ្វើ​ឱ្យ​សុខភាព​អ្នកគាំទ្រ​ប្រឈម​នឹង​ហានិភ័យ ដូច្នេះ​ទំនងជា​មិន​អាច​មាន​ពិធី​អបអរ​នៅ Cibeles នៅ​ឆ្នាំ​នេះ​ទេ​។

ផ្ទុយ​ទៅ​វិញ​ការ​ប្រារព្ធ​ពិធី​អាច​នឹង​ត្រូវ​រៀបចំ​នៅ​ឯ​កីឡដ្ឋាន Santiago Bernabeu នៅ​ពេល​ក្រោយ​ពោល​គឺ​នៅ​ពេល​ដែល​អាជ្ញាធរ​ប្រកាស​ថា វា​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ​។

បច្ចុប្បន្ន​ក្រុមប្រឹក្សា​ក្រុង​ក៏​កំពុងធ្វើការ​រៀបចំ​វិធានការ​សន្តិសុខ ដើម្បី​រារាំង​អ្នកគាំទ្រ​ពី​ការ​ប្រមូលផ្តុំ​គ្នា​នៅ​ទីនោះ​ដោយ​ខ្លួនឯង​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ