ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម្បី Suarez ក៏​ថា ​ឱកាស​ប្រជែង La Liga ស្ទើរតែ​មិន​អាច​ទៅ​រួច​សម្រាប់ Barca

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ៖ កីឡាករ Luis Suarez បាន​សារភាព​ថា ស្ទើរតែ​មិន​អាច​ទៅ​រួច​ទេ សម្រាប់​ក្រុម Barcelona ដើម្បី​ប្រជែង​តំណែង​ជើងឯក​ក្រប​ខណ្ឌ…

ប្រទេស​អេ​ស្ប៉ា​ញ ៖ កីឡាករ Luis Suarez បាន​សារភាព​ថា ស្ទើរតែ​មិន​អាច​ទៅ​រួច​ទេ សម្រាប់​ក្រុម Barcelona ដើម្បី​ប្រជែង​តំណែង​ជើងឯក​ក្រប​ខណ្ឌ LaLiga ពី​គូបដិបក្ខ Real Madrid សម្រាប់​រដូវ​កាល​នេះ​។

បច្ចុប្បន្ន​ក្រុម Real Madrid កំពុង​នាំមុខ​ចំនួន ៤​ពិន្ទុ​លើ​ក្រុម Barcelona ខណៈ​នៅ​សល់ ២​ប្រកួត​ទៀត ក្រប​ខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ​នឹង​ត្រូវ​បញ្ចប់​។ ក្រុម​របស់​លោក Zinedine Zidane និង​ត្រូវ​ប៉ះ​ក្រុម​លេខ​៥ Villarreal ក្នុង​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​ជំនួប​បិទ​លី​គ​នឹង​ត្រូវ​ជួប​ក្រុម​លេខ​១៨ Leganes​។

ក្តី​សង្ឃឹម​ក្នុង​ការ​ឈ្នះ​ជើងឯក La Liga របស់​ក្រុម Barcelona ត្រូវ​រលាយ​ក្នុង​រយៈពេល ១១​ថ្ងៃ​ក្នុង​ខែមិថុនា​នៅ​ពេល​ដែល​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Sevilla, Celta Vigo និង Atletico Madrid ។ ក្រុម​លោក Quique Setién នឹង​ត្រូវ​ជួប​ក្រុម​លេខ​១១ Osasuna និង​ក្រុម​លេខ​១៧ Alavés​។

Suarez បាន​ថ្លែងប្រាប់​សារព័ត៌មាន Sport.es ថា «​និយាយ​ដោយ​ស្មោះត្រង់​សម្រាប់ Barcelona ក្នុង​ការ​ឈ្នះ​ជើ​កឯក​ស្ទើរតែ​មិន​អាច​ទៅ​រួច​។ វា​ច្បាស់​ណាស់​ថា​ការ​ប្រកួត​ជាមួយ Sevilla គឺជា​ហ្គេ​ម​ដែល​ធ្វើ​ឱ្យ​អ្វី​ៗ​ពិបាក​។ យើង​មាន​ជម្រើស​ដើម្បី​នាំមុខ​។ ប៉ុន្តែ​ការ​ស្មើ​ជាមួយ​ក្រុម Celta Vigo បាន​ធ្វើ​ឱ្យ​យើង​បាត់បង់​ឱកាស​ដ៏​អស្ចារ្យ​នេះ​។ អ្វី​ៗ​ទាំងអស់​យើង​ត្រូវ​តែ​បន្ទោស​ខ្លួនឯង ដែល​បណ្តាល​ឱ្យ​រឿង​នេះ​កើតឡើង​»៕ (​ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ