ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជោគជ័យ​មាន​ប្រភព ៣ ដែល​នាំ​យក​សុភមង្គល

3 ឆ្នាំ មុន

អ្នកជំនាញ​ផ្នែក​លុយ​តែងតែ​ផ្តល់​ដំបូន្មាន​មក​ថា ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកមាន អ្នក​ត្រូវ​តែ​រក​វិធី​បង្កើន​ប្រភព​ចំណូល​របស់​អ្នក ហើយ​សុភមង្គល​របស់​មនុស្ស​ក៏៏ដូច​គ្នា​ដែរ ។ សុភមង្គល ​គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​អាជីវករ និង​បុគ្គល​ដែល​ជោគជ័យ​ជា​ច្រើន​រូប​ខណៈ​ដែល​ពួក​គេ​ត្រូវ​លះបង់​ពេលវេលា​ដើម្បី​សម្រេច​នូវ​កិច្ចការ​ធំ​ៗ ។ ដូច្នេះ​អាជីវករ…

អ្នកជំនាញ​ផ្នែក​លុយ​តែងតែ​ផ្តល់​ដំបូន្មាន​មក​ថា ប្រសិនបើ​អ្នក​ចង់​ក្លាយជា​អ្នកមាន អ្នក​ត្រូវ​តែ​រក​វិធី​បង្កើន​ប្រភព​ចំណូល​របស់​អ្នក ហើយ​សុភមង្គល​របស់​មនុស្ស​ក៏៏ដូច​គ្នា​ដែរ ។ សុភមង្គល ​គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​អាជីវករ និង​បុគ្គល​ដែល​ជោគជ័យ​ជា​ច្រើន​រូប​ខណៈ​ដែល​ពួក​គេ​ត្រូវ​លះបង់​ពេលវេលា​ដើម្បី​សម្រេច​នូវ​កិច្ចការ​ធំ​ៗ ។

ដូច្នេះ​អាជីវករ និង​បុគ្គល​ដែល​ជោគជ័យ​គួរតែ​ពឹងផ្អែក​លើ​ប្រភព​សុភមង្គល​ច្រើន​ដើម្បី​ធានា​ថា​ពួក​គេ​បន្ត​មាន​អារម្មណ៍​សប្បាយ​រីករាយ​និង​ពេញចិត្ត​នឹង​ជីវិត ។ ប្រភព​ទាំងនោះ​មាន​ដូច​ជា ៖

១. មនុស្ស
មនុស្ស​ជា​ប្រភព​សុភមង្គល​ដែល​ងាយ​រក​ជាងគេ ។ ប្រសិនបើ​អ្នក​មិន​ចំណាយពេល​ច្រើន​ជាមួយ​នរណា​ម្នាក់ ជា​ពិសេស​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​ទេ​នោះ វា​នឹង​ប៉ះពាល់​ដល់​អារម្មណ៍ អាជីវកម្ម និង​សុខភាព​របស់​អ្នកផង​ដែរ ។ ដូច្នេះ​អ្នក​ត្រូវ​តែ​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជា​រៀងរាល់ថ្ងៃ ជា​ពិសេស​ក្នុង​ពេល​ដែល​មានការ​ផ្ទុះ​ជំងឺ​ដូច​សព្វ​ថ្ងៃនេះ​ជាដើម ។

មនុស្ស​ទាំងនេះ​អាច​ជា​អ្នក​ណែនាំ អ្នក​ជះ​ឥទ្ធិពល​ច្រើន​លើ​អ្នក មិត្តភក្តិ និង​មនុស្ស​ដែល​អ្នក​ចង់​រៀនសូត្រ​តាម​ជាដើម ។

២. ទីកន្លែង
មនុស្ស​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ដែល​នាំ​យក​សុភមង្គល​ដល់​ពួក​គេ ។ ប៉ុន្តែ​ព្រោះតែ​កូ​វី​ដ ១៩ មនុស្ស​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ដោយ​សេរី​ទៀត​ទេ ។ ដូច្នេះ​អ្នក​ត្រូវ​តែ​ពិនិត្យ​កន្លែង​ចំនួន​បី ។
ទី​មួយ គឺ​ផ្ទះ​របស់​អ្នក ។ អ្នក​ត្រូវ​រៀបចំ​កន្លែង​ក្នុងផ្ទះ​របស់​អ្នក​ដែល​អនុញ្ញាត​ឲ្យ​អ្នក​សម្រាក និង​ឲ្យ​អ្នក​សប្បាយ ។ ទី​ពីរ គឺ​ទី​សាធារណៈ​ដូច​ជា​សួនច្បារ ឬ​ឆ្នេរសមុទ្រ​ជាដើម ។

ការ​ស្រូប​យក​វីតាមីន D ជួយ​ឲ្យ​មនុស្ស​មាន​ជំនឿ​ចិត្ត​ជាង​មុន និង​សប្បាយចិត្ត​ជាង​មុន​ដែរ ។ ទី​បី គឺ​លើ​អ៊ី​ន​ធើ​ណេ​ត ។ ប្រព័ន្ធ​សង្គម​ជា​កន្លែង​ងាយស្រួល​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ប្រើ​វា​ច្រើន​ពេក​ទេ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដែរ ។

៣. សម្ភារៈ ឬ​បទ​ពិសោធន៍
តើ​អ្នក​ធ្វើ​អ្វី​ដើម្បី​កម្សាន្ត​អារម្មណ៍? ទោះជា​មាន​មនុស្ស​ជុំវិញ​ខ្លួន និង​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​សប្បាយ​ៗ​ជួយ​ដល់​អារម្មណ៍​អ្នក​ពិតមែន អ្នក​នៅ​តែ​គួរ​ធ្វើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ដែរ​មិន​ថា ជា​ការ​លេង​ហ្គេ​ម ហាត់ប្រាណ គូរគំនូរ ឬ​ច្រៀង និង​រាំ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ