ប្រទេសអង់គ្លេស ៖ របាយការណ៍ពីសារព័ត៌មានអង់គ្លេសបានអះអាងថា ក្រុមបិសាចក្រហម Manchester United ត្រៀមលក់ចេញកីឡាករចំនួន ៦នាក់របស់ខ្លួននៅទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ដើម្បីប្រមែប្រមូលប្រាក់សម្រាប់ចុះហត្ថលេខាលើកីឡាករ Jadon…
ប្រទេសអង់គ្លេស ៖ របាយការណ៍ពីសារព័ត៌មានអង់គ្លេសបានអះអាងថា ក្រុមបិសាចក្រហម Manchester United ត្រៀមលក់ចេញកីឡាករចំនួន ៦នាក់របស់ខ្លួននៅទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ដើម្បីប្រមែប្រមូលប្រាក់សម្រាប់ចុះហត្ថលេខាលើកីឡាករ Jadon Sancho ។
កីឡាករ Jadon Sancho
Man United បច្ចុប្បន្នកំពុងតែប្រជែងយកតំណែង Top4 ក្នុងក្របខណ្ឌ Premier League ជាមួយក្រុម Chelsea និង Leicester ដើម្បីបានកៅអីសម្រាប់ការប្រកួត Champions League រដូវកាលក្រោយ ។ អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer កំពុងសម្លឹងឃើញពីការផ្លាស់របៀបលេងមួយចំនួនរបស់ក្រុម សម្រាប់ត្រៀមប្រកួតប្រជែងនៅរដូវកាលក្រោយ។
យោងតាមសារព័ត៌មាន The Telegraph បានរាយការណ៍ថា គ្រូបង្វឹកសញ្ជាតិន័រវែសវ័យ ៤៧ឆ្នាំរូបនេះ នឹងធ្វើការរុះរើកីឡាករក្នុងក្រុមទ្រង់ទ្រាយធំ ហើយក្នុងនោះកីឡាករជាច្រើន ដែលមិនសូវមានវត្តមានទីលាននៅរដូវកាលនេះ នឹងក្លាយជាគោលដៅលក់ចេញរបស់លោក។ ប្រភពដដែលបានបន្ថែមថាក្នុងនោះរួមមានកីឡាករ Alexis Sanchez, Phil Jones, Jesse Lingard, Chris Smalling, Marcos Rojo និង Diogo Dalot ដែលស្ថិតក្នុងបញ្ជីត្រូវលក់ចេញនៅរដូវក្តៅនេះ ប្រសិនបើទទួលបានសំណើក្នុងតម្លៃសមរម្យពីក្លិបដទៃ។
បច្ចុប្បន្នភាពរបស់ Man United កំពុងធ្វើការចរចាយ៉ាងសកម្មជាមួយក្លិប Dortmund ក្នុងចុះហត្ថលេខាលើខ្សែបម្រើស្លាប Jadon Sancho ហើយតម្លៃនៃការផ្ទេរសម្រាប់សមាជិកក្រុមជម្រើសជាតិអង់គ្លេសវ័យ ២០ឆ្នាំរូបនេះ ត្រូវបានរាយការណ៍ថាមានតម្លៃប្រមាណ ១០០លានផោន៕
ចែករំលែកព័តមាននេះ