ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ឥណ្ឌា​ជាង​១០០​លាន​នាក់​ រង​ការ​បង្ខាំង​ជា​ថ្មី ​​ទប់​ស្កាត់​​ការ​ឆ្លង​វីរុស

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ពលរដ្ឋ​ឥណ្ឌា​ជាង​១០០លាន​នាក់​កាលពី​ថ្ងៃ​ទី​១៤ កក្កដា បាន​រៀបចំ​ខ្លួនស្ថិត​ក្នុង​ស្ថានភាព​បង្ខាំង​មិន​ឲ្យ​ចេញពីផ្ទះ​ជា​ថ្មីប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ដែល​នៅ​តែ​ខ្លាំងក្លា នាំ​ឲ្យ​មានការ​រិ​តត្បិត​ជា​ថ្មី​នៅ​តាម​ប្រទេស​នានា​នៃ​ពិភពលោក ។ បែប​នោះ​នឹង​នាំ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​កាន់តែ​ដុនដាប​ថែម​ទៀត…

ប្រទេស​ឥណ្ឌា ៖ ពលរដ្ឋ​ឥណ្ឌា​ជាង​១០០លាន​នាក់​កាលពី​ថ្ងៃ​ទី​១៤ កក្កដា បាន​រៀបចំ​ខ្លួនស្ថិត​ក្នុង​ស្ថានភាព​បង្ខាំង​មិន​ឲ្យ​ចេញពីផ្ទះ​ជា​ថ្មីប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ដែល​នៅ​តែ​ខ្លាំងក្លា នាំ​ឲ្យ​មានការ​រិ​តត្បិត​ជា​ថ្មី​នៅ​តាម​ប្រទេស​នានា​នៃ​ពិភពលោក ។ បែប​នោះ​នឹង​នាំ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​កាន់តែ​ដុនដាប​ថែម​ទៀត ។

វិបត្តិ​សុខាភិបាល​ពេល​នេះ​ពិតជា​អាក្រក់​ខ្លាំង​ណាស់​នៅ​ឥណ្ឌា ជា​ចំណុច​ស្នូល​សំខាន់​នៃ​ការ​ឆ្លង
វីរុស​នៅ​អា​ស៊ី ដែល​នៅ​ទីនោះ​ចំនួន​អ្នក​ស្លាប់ និងអ្នក​ឆ្លង​បាន​កើន​លឿន​ដូច​ព្រួញ​ញ៉ាំង​ឲ្យ​អាជ្ញា​ធរ បង្កើន​ការ​រិ​ត​ត្បិត​ថ្មី​ៗ​ពិសេស​ការ​បង្ខាំង​មនុស្ស ក្នុង​ប្រទេស​មាន​ប្រជាជន​១,៣​លាន​នាក់​នោះ ។

កាលពី​ថ្ងៃ​ទី​១៤ កក្កដា តំបន់​ក្រីក្រ​ដ៏​ធំ គឺ​រដ្ឋ​ប៊ី​ហា​ភាគ​ខាងជើង​ប្រទេស ប្រកាស​ពី​ការ​បិទ​បង្ខាំង​ប្រជាជន​ប្រមាណ​ជា​១២៥​លាន​នាក់ មិនឲ្យ​ចេញ​ក្រៅ​ផ្ទះ គិត​ចាប់ពី​ថ្ងៃ​ទី​១៦ កក្កដា​ទៅសម្រាប់​រយៈពេល​១៥​ថ្ងៃ​នាំ​ឲ្យ​រដ្ឋ​នោះ ក្លាយជារដ្ឋ​ឥណ្ឌា​ដំបូង​គេ ដែល​ចាត់វិធានការ​បង្ខាំង​ក្នុង​ដែនដី​រដ្ឋ​ទាំងមូល​ចាប់តាំងពី​ការ​លុប​ចោល​កាលពីដើម​ខែមិថុនា​ក្នុង​កម្រិត​ជាតិ​មក ។ ទន្ទឹម​នឹង​នេះ នៅ​​ភាគ​ខាងត្បូង​ឥណ្ឌា​ប្រជាជន​១៣​លាន​នាក់​នៃតំបន់​បឹង​ហ្គា​ល់ ក៏​រៀបចំ​ខ្លួន​សម្រាប់​ទទួល​នូវ​វិធានការ​បង្ខាំង​ដែរ ដែល​តាម​ផ្លូវការ​ថា​មាន​រយៈពេល​ប្រមាណ​១​ស​ប្ដា​ហ៍ ។

ក្នុង​ប្រទេស​ឥណ្ឌា​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​វីរុស​បាន​ឡើង​ដល់​ជិត​២៤.០០០​នាក់ ក្នុង
ចំណោម​អ្នក​ឆ្លង​ជាង​៩០០.០០០​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ