ប្រទេសអាមេនី-អាស៊ែបៃហ្សង់ ៖ ការប្រយុទ្ធគ្នាថ្មីៗកើតមានកាលពីថ្ងៃទី១៤ កក្កដា រវាងអាមេនីនិងអាស៊ែបៃហ្សង់ បណ្ដាលឲ្យមនុស្សយ៉ាងតិច១២នាក់ទៀតត្រូវបានបាត់បង់ជីវិត ក៏ទោះបីមានការអំពាវនាវរបស់អន្តរជាតិ ពិសេសរបស់រុស្ស៊ីឲ្យមានការអត់ធ្មត់ក៏ដោយ ។

ការប៉ះទង្គិចគ្នាទាំងនេះក្នុងស្រុកតាមព្រំដែនតូវូស រវាងប្រទេសជាសត្រូវគ្នាចាប់តាំងពីយូរមកហើយ នេះជាការប៉ះទង្គិចគ្នាធ្ងន់ធ្ងរបំផុតពុំធ្លាប់មានចាប់តាំងពីច្រើនឆ្នាំមកហើយ ។ ប្រទេសអាស៊ែបៃហ្សង់ប្រកាសនាថ្ងៃទី១៤ កក្កដា ពីការស្លាប់ទាហានខ្លួន៧នាក់ក្នុងនោះមានឧត្ដមសេនីយម្នាក់និងវរសេនីយឯកម្នាក់ ព្រមទាំងជនស៊ីវិលម្នាក់ ។
ចំណែកអាមេនីវិញរៀបរាប់ពីការបាត់បង់ទាហាន៤នាក់ ដោយសារការវាយប្រហាររបស់សត្រូវ ។ សរុបមនុស្ស១៦នាក់បានបាត់បង់ជីវិតទាំងសងខាងក្នុងការប្រយុទ្ធគ្នានៅព្រំដែនចាប់តាំងពីថ្ងៃទី១២ កក្កដាមក ។

អតីតសាធារណរដ្ឋសូវៀតទាំង២នោះ មានជម្លោះនឹងគ្នាចាប់តាំងពីច្រើនទសវត្សមកហើយ ជុំវិញតំបន់បំបែកខ្លួនណាហ្គ័រនីការ៉ាបាក់នៅអាស៊ែបៃហ្សង់ ជាដែនដីមួយមានជនជាតិអាមេនី
ភាគច្រើនដែលបានធ្វើការបំបែកខ្លួនជាមួយការជួយទ្រទ្រង់របស់អាមេនី តាំងពីដើមទសវត្សឆ្នាំ
១៩៩៤មក ។ ការប៉ះទង្គិចគ្នានៅតាមច្រកចូលតំបន់នោះមានជាញឹកញាប់តែ ការប្រយុទ្ធគ្នានៅ
តាមព្រំដែនអាស៊ែបៃហ្សង់-អាមេនី ដូចការប្រយុទ្ធគ្នាដែលកំពុងមាននាពេលនេះកម្រមានណាស់។
ភាគីទាំង២បានទម្លាក់ការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក ចំពោះការប្រទូស្តរ៉ាយគ្នាទាំងនោះ ។ ក្រោយ៣ថ្ងៃជាប់ៗគ្នានៃការប្រយុទ្ធគ្នាក្រសួងការពារប្រទេសអាស៊ែបៃហ្សង់ បានចោទប្រកាន់អាមេនីថា ធ្វើការវាយលុកជាមួយការបាញ់កាំភ្លើងធំ កាំភ្លើងត្បាល់ និងកាំភ្លើងយន្តធុនធ្ងន់ ។ ចំណែកអាមេនីវិញអះអាងថា អាស៊ែបៃហ្សង់បានវាយប្រហារដោយប្រើប្រាស់កាំភ្លើងធំ រថក្រោះនិងបណ្ដាយន្តហោះគ្មានមនុស្សបើក ចំណែកក្រសួងការបរទេសអាមេនីអះអាងពីការតបតវិញ ដោយសមស្របចំពោះការឈ្លានពាននោះ ។

ការប្រយុទ្ធក្នាទាំងនោះនាំឲ្យរុស្ស៊ី អាមេរិកនិងសហភាពអឺរ៉ុប អំពាវនាវឲ្យមានបទឈប់បាញ់គ្នាមួយ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)


ចែករំលែកព័តមាននេះ