ចិន ៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ ដែលចង់ដឹងចង់ឃើញ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានយកព្រួញដាក់ចូលក្នុងរន្ធគូទ ខណៈពេលដែលគាត់ត្រូវបានទុកឱ្យលេងដោយគ្មានការយកចិត្តទុកដាក់នៅផ្ទះ ។ នេះបើយោងតាមប្រភពព័ត៌មានពី shanghaiist បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២០ ។

ការស្កេនកាំរស្មីអ៊ិចនៅមន្ទីរពេទ្យក្នុងទីក្រុងហៃអាន ខេត្តជាំងស៊ូ បង្ហាញវត្ថុតូចមួយ នៅខាងក្នុងរាងកាយរបស់ក្មេងប្រុស។ គ្រូពេទ្យបាននិយាយថា វាងាយនឹងធ្វើឱ្យពោះវៀនតូចមានរបួស ហើយបណ្តាលអោយហូរឈាម ឬឆ្លងមេរោគទៀតផង ។
គ្រូពេទ្យបានធ្វើការឆ្លុះពោះវៀនធំជាបន្ទាន់ ដែលរកឃើញព្រួញដែលបានបង្កប់ក្នុងលាមក។ បន្ទាប់មកពួកគេបានឱ្យថ្នាំខ្លះដល់ក្មេងប្រុសម្នាក់នេះ ដើម្បីជួយបង្កើតចលនារបស់ពោះវៀន ហើយអាចបញ្ចេញលាមកមកដោយជាមួយនឹងគ្រាប់ព្រួញ។

វាមិនច្បាស់ទេថា ហេតុអ្វីបានជាក្មេងគិតថា ការញាត់ព្រួញចូលក្នុងគូថ គឺជាគំនិតល្អ ប៉ុន្តែនេះប្រហែលជាគាត់ធ្វើតាមមនុស្សចាស់មួយចំនួននាពេលកន្លងមក ដែលយើងឃើញនៅលើសារព័ត៌មាន។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ មានបុរសម្នាក់នៅខេត្តក្វាងទុង បានយកអន្ទង់រស់ដាក់ចូលក្នុងរន្ធគូថរបស់គាត់ ដោយមានគោលបំណងចង់ព្យាបាលការទល់លាមក ខណៈពេលដែលបុរសម្នាក់ទៀតត្រូវវះកាត់យកត្រីចេញពីរន្ធគូថរបស់គាត់ បន្ទាប់ពីអះអាងថា បានអង្គុយលើវាដោយចៃដន្យ៕ ដកស្រង់ចេញពីវេបសាយ ៖ shanghaiist (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ