មនុស្សម្នាក់ៗមានឱកាសក្នុងការរស់ជីវិតដែលពួកគេចង់បាន ប៉ុន្តែជម្រើសរបស់មនុស្សក្នុងថ្ងៃនេះនឹងប៉ះពាល់ដល់ថ្ងៃអនាគត ហើយក៏អាចបង្កជាការស្តាយក្រោយជាច្រើនទៅមុខដែរ ។ ហើយការស្តាយក្រោយមិនមែនជាអារម្មណ៍ល្អឡើយ ប៉ុន្តែថ្ងៃនេះអ្នកអាចធ្វើអ្វីទាក់ទិននឹងជម្រើសរបស់អ្នកដើម្បីកាត់បន្ថយការស្តាយក្រោយនៅថ្ងៃអនាគត ។

ខាងក្រោមនេះ គឺជាជម្រើសមួយចំនួនដែលអ្នកគួរតែជៀសវាងប្រសិនបើអ្នកមិនចង់ស្តាយក្រោយក្នុងកំឡុងពេល ១០ឆ្នាំទៅមុខទៀត ។
១. រង់ចាំដល់ពេលវេលាដែលត្រឹមត្រូវ
មនុស្សមិនដែលមានពេលវេលាដែលល្អបំផុតដើម្បីធ្វើអ្វីមួយទេមិនថាជាការធ្វើកិច្ចការថ្មី ចំណាយពេលជាមួយគ្រួសារ សរសេរសៀវភៅមួយក្បាល ប្តូរទម្លាប់មិនល្អចេញ ឬរៀនទម្លាប់ល្អៗដទៃឡើយ ។ ពេលដែលអ្នកទទួលស្គាល់ចំណុចនេះហើយ កិច្ចការប្រចាំថ្ងៃរបស់អ្នកនឹងមានអត្ថន័យជាងមុន ។
វាងាយស្រួលណាស់ក្នុងការដោះសារថា អ្នកនឹងចាប់ផ្តើមធ្វើអ្វីមមួយពេលដែលអ្នកមានបទពិសោធន៍ច្រើនជាងមុន លុយច្រើនជាងមុន ពេលច្រើនជាងមុន ប៉ុន្តែនៅឆ្នាំក្រោយ ពាក្យដោះសាររបស់អ្នកប្រហែលជាកើនឡើងដែរ ។ ប្រសិនបើអ្នកពូកែដោះសារយូរពេក អ្នកនឹងពិបាកក្នុងការដកខ្លួនចេញពីវដ្ដនេះ ។
២. រង់ចាំឲ្យមនុស្សដទៃជ្រើសរើស
បច្ចុប្បន្ននេះ មនុស្សមិនចាំបាច់ចាំឲ្យអ្នកដទៃជ្រើសរើសខ្លួនទេ តែពួកគេអាចជ្រើសរើសខ្លួនឯង និងបង្ហាញពីសមត្ថភាពរបស់ខ្លួនបានយ៉ាងងាយស្រួល ។ ប្រសិនបើអ្នកមានសមត្ថភាព និងស្រលាញ់ការងារដែលអ្នកកំពុងតែធ្វើនោះ ថ្ងៃណាមួយអ្នកដទៃនឹងទទួលស្គាល់ពីតម្លៃខ្លួនអ្នក ។
៣. ការព្យាយាមសម្រេចក្តីសុបិនរបស់អ្នកដទៃ
ឧបសគ្គធំជាងគេក្នុងជីវិត គឺការយល់ពីខ្លួនឯង ហើយឧបសគ្គធំជាងគេទីពីរគឺការសប្បាយចិត្តនឹងអ្វីដែលអ្នករកឃើញ ។ មនុស្សត្រូវតែទុកពេលវេលាដើម្បីធ្វើកិច្ចការដែលខ្លួនស្រលាញ់ពិតប្រាកដមិនថាពួកគេរវល់យ៉ាងណាទេ ។ ប្រសិនបើអ្នកចង់ធ្វើអ្នកនិពន្ធ អ្នកគួរតែសរសេរសៀវភៅមួយ ។ អ្នកអាចសាកល្បងគិតមើលទៅថាតើអ្នកនឹងអាចសម្រេចបានច្រើនប៉ុនណាក្នុងកំឡុងពេល ១០ឆ្នាំខាងមុខប្រសិនបើអ្នកនឹងបន្តធ្វើអ្វីដើម្បីសម្រេចក្តីសុបិនរបស់អ្នក? ៕
ចែករំលែកព័តមាននេះ