រាជធានីភ្នំពេញ ៖ ខណៈដែលកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់ខ្សែសង្វាក់នៃការផ្គង់ផ្គង់ស្បៀងក្នុងពិភពលោកនោះ ប្រទេសកម្ពុជាបានសម្លឹងឃើញថា វាជាឱកាសមួយសម្រាប់ខ្លួនពង្រឹងតួនាទីជាអ្នកផលិត និងលក់ស្បៀងដល់ ពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងអំពីការសម្រេចចិត្តផ្នែកនយោបាយ ដើម្បីពង្រឹងតួនាទី កម្ពុជា ជាប្រទេសសំខាន់មួយនៅក្នុងការផលិតស្បៀងផ្គត់ផ្គង់ពិភពលោក នៅពេលដែលសម្តេចតេជោ បានចុះទៅកាន់ខេត្តព្រៃវែងជួបកសិករនៅទីនោះ។
កម្ពុជាមើលឃើញឱកាសក៏ជួនគ្នានឹងពេលមួយដែលឧស្សាហកម្មកាត់ដេរ នៃប្រទេសកម្ពុជាប្រឈមមុខនឹងអនាគតដ៏មិនប្រាកដប្រជាមួយ ដោយសារផលប៉ះពាល់ដោយសារ កូវីដ-១៩ ផង និងការសម្រេចចិត្តរបស់សហភាពអឺរ៉ុបដើម្បីផ្អាកផ្នែកខ្លះនៃការលើកលែងពន្ធតាមគម្រោងអ្វីៗទាំងអស់ លើកលែងអាវុធសម្រាប់ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។
កម្ពុជាបច្ចុប្បន្នអួតខ្លួនជាប្រទេសនាំអង្ករ ដ៏សំខាន់ទៅកាន់ទីផ្សារពិភពលោក ពិសេសអឺរ៉ុប និងប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់អំពីកំណើននៃការនាំចេញនេះផងដែរ ហើយសម្តេចបានណែនាំមន្ត្រីឲ្យយកចិត្តទុកដាក់ កិច្ចការផលិត និងនាំចេញស្បៀងនេះព្រមទាំងការចិញ្ចឹមត្រី និងសត្វផងដែរ៕ ដោយ ៖ អ.សួស្តី
ចែករំលែកព័តមាននេះ