សហរដ្ឋអាមេរិក ៖ កីឡាការិនីសិចស៊ី Rachael Ostovich បានទុកការដាក់បម្រាមរបស់ UFC មួយឡែក ដោយនាងកំពុងតែសប្បាយរីករាយជាមួយនឹងដំណើរកម្សាន្តនៅលើកោះហាវ៉ៃ។

កីឡាការិនី UFC វ័យ ២៩ឆ្នាំរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរតែឈាមច្រមុះ បន្ទាប់ពីនាងបានចែករំលែករូបភាពសាច់សខ្ចីក្នុងឈុតប៊ីគីនីកាលពីពេលថ្មីៗនេះ។ ធ្វើឱ្យផ្ទុះការសរសើរពីសំណាក់អ្នកគាំទ្រជិត ៧០ម៉ឺននាក់ក្នុងបណ្តាញ Instagram របស់នាង។ Ostovich ក៏បានបង្ហោះវីដេអូជាច្រើនក្នុងបណ្តាញ snapchat ពីសកម្មភាពដំណើរកម្សាន្តយ៉ាងរីករាយនៅលើកោះហាវ៉ៃ ដែលទីកន្លែងកំណើតរបស់នាងផងដែរ។

នេះមិនមែនជាលើកទីមួយឡើយសម្រាប់ Ostovich ដែលបញ្ចេញរូបភាពសិចស៊ីនៅបណ្តាញសង្គម ជាក់ស្តែងកាលពីថ្មីកន្លងមក នាងក៏ធ្លាប់បានបង្ហោះរូបភាពបែបនេះជាច្រើនផងដែរ ដោយត្រូវបានអ្នកគាំទ្រចាត់ទុកជាកីឡាការិនីសិចស៊ីបំផុតម្នាក់របស់ស្ថាប័ន UFC ។

សូមរំលឹកថា កីឡាការិនី UFC ប្រភេទទម្ងន់ស្រាល Rachael Ostovich ត្រូវបានទទួលរងបម្រាមរយៈពេលមួយឆ្នាំមិនឱ្យឡើងប្រកួតពីទីភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (USADA) បន្ទាប់ពីខកខានក្នុងការធ្វើតេស្តស្វែងរកសារធាតុប៉ូវកម្លាំងកាលពីខែមករា។

កីឡាការិនី Rachael Ostovich នឹងត្រូវអនុញ្ញាតឱ្យឡើងសង្វៀនវិញនៅថ្ងៃទី៣ ខែសីហាខាងមុខ ដោយមិនទាន់មានកាលវិភាគប្រកួតនៅឡើយ។ ខណៈប្រកួតចុងក្រោយបង្អស់របស់នាង គឺកាលកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ដោយរងបរាជ័យក្រោមថ្វីដៃកីឡាការិនីរួមសញ្ជាតិ Paige VanZant ក្នុងកម្មវិធី UFC Fight Nigh ៕





ចែករំលែកព័តមាននេះ