រាជធានីភ្នំពេញ ៖ ក្រសួងផែនការបានចេញសេចក្តីប្រកាស នៅថ្ងៃទី ១៤ ខែ កក្កដា នេះថា ដោយពិនិត្យឃើញថាទំហំការងារ ប្រសិទ្ធភាពការងារ មិនអាចគាំទ្រការងារបានទាន់ពេលវេលា តាមរយៈការស្នើសុំរបស់ក្រសួងផែនការ អង្គការUNDP បានសម្រេចផ្តល់ថែបប្លែតចំនួន១៧០០ គ្រឿងបន្ថែមទៀតជូនដល់ក្រសួង សម្រាប់បើកផ្តល់បន្តជូន ឃុំ/សង្កាត់ ទូទាំងប្រទេសចំនួនមួយ ឃុំ/សង្កាត់ បាន០១គ្រឿងបន្ថែមទៀត ហើយពិធីប្រគល់ទទួលថែបប្លែត សម្រាប់អនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ។

គួរបញ្ជាក់ផងដែរថា ការប្រគល់តាប្លេត នឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ ដែលមានការចូលរួមពីលោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ លោក Christian Berger លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា លោកឯកអគ្គរដ្ឋទូតរង និងលោក Nick Beresford ប្រធានអង្គការ UNDP ប្រចាំកម្ពុជា៕

ចែករំលែកព័តមាននេះ