ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ មានការ​កើនឡើង ឥណ្ឌា​បិទទីក្រុង​ធំ​ៗជាថ្មី

3 ឆ្នាំ មុន

ញូ​ដេ​លី ៖ កាលពី​ថ្ងៃ​ចន្ទ​ប្រទេស​ឥណ្ឌា បាន​រាយការណ៍​ពី​កំណត់​ត្រា​ថ្មី​មួយទៀត នៃ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ដោយ​ក្នុង​១​ថ្ងៃ រក​ឃើញ​ឆ្លង​ថ្មី​ចំនួន ២៨.៧០១​ករណី ធ្វើ​ឲ្យ​ចំនួន​សរុប​កើនឡើង​ដល់​ជាង ៨៧៨.០០០…

ញូ​ដេ​លី ៖ កាលពី​ថ្ងៃ​ចន្ទ​ប្រទេស​ឥណ្ឌា បាន​រាយការណ៍​ពី​កំណត់​ត្រា​ថ្មី​មួយទៀត នៃ​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ដោយ​ក្នុង​១​ថ្ងៃ រក​ឃើញ​ឆ្លង​ថ្មី​ចំនួន ២៨.៧០១​ករណី ធ្វើ​ឲ្យ​ចំនួន​សរុប​កើនឡើង​ដល់​ជាង ៨៧៨.០០០ ករណី​ហើយ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Johns Hopkins ។

អាជ្ញាធរ​មូលដ្ឋាន នៅ​ក្នុង​ទីក្រុង​ជា​ច្រើន កំពុង​រៀបចំ​ឡើង​វិញ នូវ​ការ​បិទទ្វារ​យ៉ាង​តឹងរ៉ឹង បន្ទាប់​ពី​ការ​គ្រោង​បើក ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ។

ក្រសួងសុខាភិបាល​ឥណ្ឌា​ក៏​បាន​រាយការណ៍​ថា មាន​មនុស្ស​ស្លាប់ ៥០០​នាក់​បន្ថែម​ទៀត​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់ ២៣.១៧៤ នាក់ ។

ទីក្រុង​ធំ​ៗ ដូច​ជា​ញូ​ដេ​លី​, មុម​បៃ​, ឆេ​ន​ណៃ​, បាង​ហ្គា​ឡូ និង​ផេ​ន ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ដែល​បានឃើញ​អ្នក​ឆ្លង​វីរុស​នេះ​កើនឡើង​ច្រើន ។ រដ្ឋ​ជា​ច្រើន បាន​ណែនាំ និង​រក្សា​បម្រាម​គោចរ នា​ចុង​ស​ប្តា​ហ៍ និង​បាន​ប្រកាស​បិទ​នៅ​ក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​ដល់​ប្រជាជន​ឥណ្ឌា ។

ប្រទេស​ឥណ្ឌា មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 ខ្ពស់​ជាងគេ​លំដាប់​ទី​៣ នៅ​លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ប្រេ​ស៊ី​ល​លំដាប់​លេខ​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ