ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាករវៀតណាម្នាក់​ត្រៀម​បង្វិច​ទៅស្រុក​​វិញ ក្រោយ​​បរាជ័យ​នៅ​លី​គ​កំពូល​ហូ​ឡង់

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ កីឡាករ Doan Van Hau នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​វៀតណាម​វិញ បន្ទាប់​ពី​ក្លិប​នៅ​លី​គ​កំពូល​ហូ​ឡង់ SC Heerenveen…

ប្រទេស​វៀតណាម ៖ កីឡាករ Doan Van Hau នឹង​វិល​ត្រឡប់​មក​កាន់​ប្រទេស​វៀតណាម​វិញ បន្ទាប់​ពី​ក្លិប​នៅ​លី​គ​កំពូល​ហូ​ឡង់ SC Heerenveen និង​ក្លិប​នៅ​លី​គ​កំពូល​វៀតណាម Hanoi FC (​ជា​ក្លិប​ដើម​) បរាជ័យ​លើ​តុ​ចរចា ដើម្បី​ឱ្យ​កីឡាករ​រូប​នេះ​បន្ត​ស្នាក់​នៅ​ប្រទេស​ហូ​ឡង់​។

លោក Do Vinh Quang ប្រធាន​ក្លិប Hanoi FC បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្លិប​ថា «​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​វៀតណាម​វិញ របស់​ខ្សែការពារ Van Hau នឹង​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ក្លិប​នេះ ពីព្រោះ​បច្ចុប្បន្ន​ក្រុម កំពុង​ប្រឈម​នឹង​កង្វះ​កីឡាករ ដោយសារ​តែ​បញ្ហា​របួស​។ ហើយ​ការ​ត្រឡប់​របស់ Van Hau គឺជា​ការ​ពង្រឹង​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុម​ជម្រើសជាតិ​វៀតណាម សម្រាប់​ព្រឹត្តិការណ៍ AFF Cup 2020 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងឆ្នាំ​នេះ​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​កិច្ចសន្យាខ្ចី​ជើង​របស់ Van Hau បាន​ផុតកំណត់​កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ហើយ​ក្លឹ​ប​ទាំង​ពីរ​បាន​ពិភាក្សា​យ៉ាង​សកម្ម​អំពី​អនាគត​របស់​ខ្សែការពារ​វៀតណាម​។ ប៉ុន្តែ​កិច្ច​ពិភាក្សា​រវាង​ក្លិប​ទាំង​ពីរ មិន​ទទួល​បាន​លទ្ធផល​ជោគជ័យ​ឡើយ​។

ដោយ​ក្លិប Hanoi FC បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា កិច្ចព្រមព្រៀង​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង​ចាប់តាំងពី​ផែនការ​របស់​ក្លិប SC Heerenveen ក្នុង​ការ​ប្រើប្រាស់​និង​អភិវឌ្ឍ Van Hau មិន​បាន​បំពេញ​តាម​ការ​រំពឹង​ទុក​របស់​ក្លិប Hanoi FC ។

ខ្សែការពារ​វ័យ ២១​ឆ្នាំ​រូប​នេះ បង្ហាញខ្លួន​បាន​ត្រឹមតែ ៤​នាទី​ប៉ុណ្ណោះ សម្រាប់​ក្រុម​ឈុត​ធំ SC Heerenveen ក្នុង​ពានរង្វាន់ KNVB Cup ចាប់តាំងពី​រូបគេ​បាន​ជាន់​ទឹកដី​ប្រទេស​ហូ​ឡង់ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លិប Hanoi FC កាលពីដើម​ខែកញ្ញា​ឆ្នាំ​មុន​។ តាម​ការ​រំពឹង​ទុក កីឡាករ​រូប​នេះ នឹង​ឡើង​យន្តហោះ​ពិសេស​ត្រឡប់​មក​កាន់​ប្រទេស​វៀតណាម​វិញ ក្នុង​រយៈពេល​មួយ ឬ​ពី​រស​ប្តា​ហ៍​ទៀត​។

បើ​ទោះជា​ពុំ​ទទួល​បាន​ជោគជ័យ​លើ​ទឹកដី​ហូ​ឡង់ ប៉ុន្តែ Van Hau បាន​បញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា «១០​ខែ​កន្លង​មកនេះ គឺជា​រយៈពេល​ដ៏​ល្អ​បំផុត ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​ចាប់តាំងពី​ខ្ញុំ​ចាប់ផ្តើម​លេង​បាល់ទាត់​។ ខ្ញុំ​នឹង​មិន​បោះបង់​ចោល​ក្តី​សុបិន​របស់ខ្ញុំ​ឡើយ​» ៕ (​ដកស្រង់​ចេញពី VN Express)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ