ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដែល​កាត់សក់​សោះ​រយៈពេល​៩៥​ឆ្នាំ ដើរ​ស្ពាយ​តែ​សក់ (​វី​ដេ​អូ​)

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​អាយុ​៩៥​ឆ្នាំ​ម្នាក់​មក​ពី​រដ្ឋកា​ណា​តា​កា ប្រទេស​ឥណ្ឌា អះអាង​ថា គាត់​មិន​ដែល​កាត់សក់​របស់​គាត់​ទេ…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា បុរស​អាយុ​៩៥​ឆ្នាំ​ម្នាក់​មក​ពី​រដ្ឋកា​ណា​តា​កា ប្រទេស​ឥណ្ឌា អះអាង​ថា គាត់​មិន​ដែល​កាត់សក់​របស់​គាត់​ទេ ដែល​ឥឡូវ​មាន​ប្រវែង ២៤​ហ្វី​ត (៧.៣០​ម៉ែត្រ​) ហើយ​ត្រូវ​ដាក់​ជា​ដុំ​ដ៏​ធំ​មួយ​ជាប់​នឹង​ក្បាល​របស់​គាត់​។

ក្នុងអំឡុងពេល​នៃ​ការ​បិទ​ប្រទេស​នៅ​ឆ្នាំ​នេះ មនុស្ស​ជា​ច្រើន​កើតទុក្ខ​មិន​បាន​កាត់សក់​នៅ​ហាង ប៉ុន្តែ​មាន​បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ បាន​អះអាង​ថា គាត់​មិន​បាន​ទៅ​កាត់សក់​អស់​រយៈពេល​ជិត​មួយ​សតវត្សរ៍ ដោយ​មិន​ដែល​កាត់សក់​សូ​ម្បី​តែ​មួយ​ដង​។ លោក Doddapalliah ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​អាយុ ៩៥​ឆ្នាំ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​គោរព​ថា ជា​អាទិទេព​របស់​មនុស្ស នៅ​ឯ​ស្រុក​កំណើត Molakalmuru ស្រុក Chitradurga ។

លោកតា​ជឿជាក់​ថា ខ្លួនឯង​ជា​អាទិទេព​របស់​មនុស្ស ហើយ​មិន​ដែល​កាត់សក់​របស់​គាត់​ទេ ដោយ​សារ​តែ​ខ្លាច​បាត់បង់​ឋានៈ​ជា​ព្រះ​របស់​មនុស្ស​។ ទោះបីជា​សក់​វែង និង​ធ្ងន់ គឺ​ច្បាស់​ជា​ឧបសគ្គ​ច្រើន​ជាង​ពរ​ជ័យ ជា​ពិសេស​គឺ​វា​ធ្ងន់​មែនទែន​សម្រាប់​ការ​ស្ពាយ​សក់​ទៅ​ណា​មក​ណា​ក្នុង​វ័យ​ប៉ុន​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ