ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អង់គ្លេស រឹត​បន្តឹង​លើ​ការ​ពាក់​​ម៉ាស​នៅ​ផ្សារ​ទំនើប

3 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ថា ការ​តម្រូវ​ឱ្យ​ពាក់​ម៉ាស​នៅ​ក្នុង​ហាង និង​ផ្សារ​ទំនើប នៅ​ប្រទេស​អង់គ្លេស នឹង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ថា ការ​តម្រូវ​ឱ្យ​ពាក់​ម៉ាស​នៅ​ក្នុង​ហាង និង​ផ្សារ​ទំនើប នៅ​ប្រទេស​អង់គ្លេស នឹង​ត្រូវ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ខាង​មុខ​នេះ​។

រដ្ឋមន្ត្រី​សុខាភិបាល​អង់គ្លេស លោក Matt Hancock ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បញ្ជាក់​ពី​គោល​ការណ៍​ណែនាំ​ថ្មី​របស់​រដ្ឋាភិបាល នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់ Downing Street ។

សេចក្តីណែនាំ​នេះ​បាន​បន្ថែម​ថា​៖ «​ការ​ណែនាំ​សម្រាប់​ការ​កំណត់​ផ្សេង​ទៀត នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​»​។

អ្នកនាំពាក្យ Downing Street បាន​និយាយ​ថា​៖ «​មាន​ភ័ស្តុតាង​កាន់តែ​ច្រើន​ឡើង​ៗ ដែល​ថា​ការ​ពាក់​ម៉ាស​ក្នុង​ទីធ្លា​បិទ​ជិត អាច​ជួយ​ការពារ​បុគ្គល និង​អ្នក​ដែល​នៅ​ជុំវិញ​ពួក​គេ ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាជន​គួរតែ​ពាក់​ម៉ាស​នៅ​តាម​ហាង​នានា ហើយ​គេ​នឹង​ធ្វើ​វា​ជា​ចាំបាច់ ចាប់ពី​ថ្ងៃ​ទី​២៤ ខែកក្កដា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ ស្កុ​ត​ឡេ​ន អា​ឡឺ​ម៉​ង់ អេ​ស្បា​ញ អ៊ី​តា​លី និង​ក្រិ​ក បាន​ធ្វើ​ឱ្យ​ការ​ពាក់​ម៉ាស​ទៅ​ជា​ការ​តម្រូវ​ជា​ចាំបាច់ ពេល​ចេញ​ទៅ​ដើរ​ផ្សារ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ