អាមេរិក៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃច័ន្ទថា គេមានជំនឿចិត្តយ៉ាងខ្លាំងថា នៅចុងឆ្នាំនេះ ពួកគេនឹងមានវ៉ាក់សាំងរាប់សិបលានបញ្ចូលទៅក្នុងដៃរបស់ប្រជាជនអាមេរិក។

មន្ត្រីជាន់ខ្ពស់រូបនេះបាននិយាយនៅក្នុងសន្និសីទកាសែតតាមទូរស័ព្ទថា ក្រោមប្រតិបត្តិការរបស់ Warp Speed ការផលិតវ៉ាក់សាំងនឹងចាប់ផ្តើមនៅចុងរដូវក្តៅ។ មន្ត្រីរូបនោះបាននិយាយថា៖ «ក្នុងករណីជាច្រើន វាកំពុងតែដំណើរការហើយ។ យើងកំពុងទទួលបានឧបករណ៍ យើងកំពុងរៀបចំកន្លែងទំនេរ យើងនឹងទទួលបានវត្ថុធាតុដើមដើម្បីធ្វើវា។ យើងមានក្រុមគម្រោង ដែលត្រូវបានចាត់ឱ្យទៅកន្លែងផលិតនីមួយៗ»។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថា ប្រតិបត្ដិការ Warp Speed មិនរង់ចាំលទ្ធផលពីផ្នែកនៃការសាកល្បង ដែលកំណត់ថា តើវ៉ាក់សាំងមានប្រសិទ្ធភាពឬអត់នោះទេ0x017d7

គោលដៅនៃប្រតិបត្តិការរបស់ Warp Speed គឺដើម្បីផ្តល់នូវវ៉ាក់សាំងដែលមានប្រសិទ្ធភាពចំនួន ៣០០លានដូស សម្រាប់ការពារជំងឺកូវីដ១៩ ឱ្យបានត្រឹមខែមករា ឆ្នាំ២០២១។ នេះបើយោងតាមសន្លឹកអង្គហេតុ នៅលើគេហទំព័ររបស់ក្រសួងសុខាភិបាលនិងសេវាមនុស្សរបស់សហរដ្ឋអាមេរិក៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ