ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គោ១ហ្វូង​ត្រូវគោយន្ត​ច្នៃដ៏ខ្លាំង​ដូចយក្ស​ បុកងាប់រដូករណែល

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គោ​ចំនួន​៨​ក្បាលមានឈ្មោល​មាន​ញី ក្នុង​ចំណោម​គោមួយ​ហ្វូង​ធំ​បាន​ងាប់​រដូករណែល​នៅ​នឹង​កន្លែង ដោយសារ​ត្រូវ​គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​បុក​រះ​ពេញ ទំហឹង ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ…

ខេត្តកំពង់ឆ្នាំង ៖ គោ​ចំនួន​៨​ក្បាលមានឈ្មោល​មាន​ញី ក្នុង​ចំណោម​គោមួយ​ហ្វូង​ធំ​
បាន​ងាប់​រដូករណែល​នៅ​នឹង​កន្លែង ដោយសារ​ត្រូវ​គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​បុក​រះ​ពេញ ទំហឹង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ កក្កដា ឆ្នាំ​២០២០ នៅ​លើ​ផ្លូវជាតិ​លេខ​៥១C ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ខេត្ត កំពង់ ធំ ត្រង់​ចំណុច​អូរ​ធំ ស្ថិត​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ។ នេះ​ជា​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​យានយន្ត​ច្នៃ​បុក​រះ​ហ្វូង​សត្វពាហនៈ​ឱ្យ​ងាប់​រដូក រណែល ​ពេញ​ផ្លូវ​និង​ខ្លះ​ធ្លាក់​ក្នុង​ប្រឡាយ ។

អធិការ​នគរបាល​ស្រុក​កំពង់លែង វរសេនីយ៍ឯក ប៉ា​ល់ ជឿន បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ពិតជា​កើត​មាន​ឧបទ្ទវហេតុ​បែប​នេះ​មែន ។ មុន​ពេល​កើតហេតុ មាន​គោ​យន្ដ​កែ​ច្នៃ​១​គ្រឿង គ្មានផ្លា​ក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​ខេត្តកំពង់ធំ មកស្រុក​កំពង់លែង ខេត្តកំពង់ ឆ្នាំង ។

លុះ​ពេល​មកដល់​ចំណុច​ខាងលើ អ្នកបើកបរ​គោ​យន្ត​កែ​ច្នៃបាន​គេច​ជង្ហុក ក៏​ជ្រុល​ទៅ​បុក​ហ្វូងគោ​ខណៈ​ដែល​ម្ចាស់​កំពុង​ដេញ​ទៅ​វាលស្រែ​ដើម្បី​ឲ្យ​ស៊ី​ស្មៅ ។ ដោយ សារ​ល្បឿន​គោ​យន្ត​និង​ការ​បុក​ពេញទំហឹង​ផង បណ្តាល​ឱ្យ​គោ​៨​ក្បាល​ងាប់​នៅ​នឹង​កន្លែង ។

លោក​អធិការ​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពេលកើតហេតុ អ្នកបើកបរ​គោ​យន្ត​កែ​ច្នៃ​បាន​រត់
គេចខ្លួន​បាត់ ដោយ​ទុក​គោ​យន្ត​ចោល​នៅ​កន្លែងកើតហេតុ ។ ក្នុង​ហេតុការណ៍​គ្រោះ ថ្នាក់​នេះ បណ្តាល​ឲ្យ​យានយន្ដ​កែ​ច្នៃ​ខូចខាត​តិចតួច ឯ​គោ​៨​ក្បាល​ដែល​ងាប់​នេះ​មាន​ញី​៥​ក្បាល និង​ឈ្មោល​៣​ក្បាល ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ដែរ នៅ​លើ​កំណាត់​ផ្លូវ​ដែល​គោ​យន្ត​ច្នៃ​បុក​គោ​ងាប់​រដូករណែល
​នេះ អ្នកបើកបរ​យានយន្ត​ទាំងឡាយ​ត្រូវ​តែ​ប្រុង​ប្រយ័​ត្ន​មិន​អាច​បើកបរ​លឿន​បាន​ទេ ពិសេស​នៅ​វេលា​ម៉ោង​៨​ព្រឹក​ និង​ម៉ោង​៤​រសៀល​តែងតែមាន​សត្វពាហនៈ​ទាំង​ហ្វូង​ឆ្លងកាត់ ៕

អត្ថបទសរសេរ ដោយ