ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូន​ចាស់​ម្នាក់​ទទួល​បាន​អំណោយ​មនុស្សធម៌ ពី​អធិការ​នគរបាល​ស្រុក​ថ្មពួក

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​រួមចំណែក​ក្នុង​វិស័យ​មនុស្សធម៌ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​រួមចំណែក​ក្នុង​វិស័យ​មនុស្សធម៌ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក រួម​ដំណើរ​ដោយ​មន្ត្រី​ក្រោម​ឱវាទ​បាន​នាំ​យក​អំណោយ​ជា​ស្បៀង​ទៅ​ចែក​ជូន គ្រួសារ​ក្រីក្រ​ចាស់ជរា​គ្មាន​ទីពឹង​០១​គ្រួសារ​នៅ​ភូមិ​ព្រះ​ឈរ ឃុំ​គោ​កឋិន ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​លើក​ឡើង​ថា​៖ ដោយ​អនុវត្ត​តាម​ការ​ណែនាំ របស់​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ក្រៅពី​បំពេញភារកិច្ច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។ កងកម្លាំង​នរ​គ​របាល​ត្រូវ​ចូលរួម​ចំណែក ក្នុង​វិស័យ​មនុស្សធម៌ និង​ការងារ​សង្គម​ផង​ដែរ​។ ជាក់ស្តែង​ដោយ​ពិនិត្យ​ឃើញ​លោកយាយ ចេ​ប យិ​ម អាយុ​៧៣​ឆ្នាំ នៅ​ភូមិ​ព្រះ​ឈរ ឃុំ​គោក​កឋិន ស្រុក​ថ្មពួក ដែល​ជួប​នូវ​បញ្ហា​ជីវភាព​ក្រីក្រ​ខ្លាំង បច្ចុប្បន្ន​រស់នៅ​០២​នាក់​ចៅ ចំពោះ​ការ​ហូប​ចុក​អាស្រ័យ​ដោយ​អ្នក​ជិតខាង​ឧបត្ថម្ភ​បាយ​ទឹក​ជូន​។

លោកយាយ​គាត់​មានកូន​ចំនួន​០២​នាក់ ពួក​គេ​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ តែ​មិន​ដែល​បាន​ផ្ញើ​លុយកាក់​មក​ឲ្យ​គាត់ និង​កូន​នោះ​ឡើយ​។ ទើប​នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក​ក៏​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​បាន​នាំ​យក​អំណោយ ជា​ស្បៀង និង​ថវិកា​មក​ចែក​ជូន លោកយាយ ចេ​ប យិ​ម នៅ​គេហដ្ឋាន​របស់​លោកយាយ​ផ្ទាល់​តែ​ម្តង​។

លោក​អធិការ​វរសេនីយ៍ឯក សៅ សា​រឿ​ន បាន​បញ្ជាក់​ថា​៖ អំណោយ​ដែល​យក​មក​ចែក​ជូន​លោកយាយ ចេ​ប យិ​ម នេះ​រួម​មាន​៖ អង្ករ​ចំនួន​៥០​គីឡូ​, ទឹក​សុទ្ធ​១០​យួរ​,​ប្រេងឆា​៥​លី​ត្រ​,​ប៊ី​ចេ​ង​១​គីឡូ​,​ស្ករស​១​គីឡូ​,​អំបិល​៥​គីឡូ​,​ទឹកស៊ីអ៊ីវ​១​យួរ​,​ទឹកត្រី​១​កេស​,​មី​១​កេស​,​សាប៊ូ​លាងដៃ​៦០​ដុំ​តូច​,​ទឹក​ជែ​ល​លាងដៃ​១០​ដប និង​ថវិកា​ចំនួន​១១​ម៉ឺន​រៀល​។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​ចែក​ជូន នូវ​សាប៊ូ​លាងដៃ និង​ទឹក​ជែ​ល ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ ដើម្បី​គាត់​ប្រើប្រាស់​អនាម័យ ក្នុង​ការ​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង កូ​វី​ដ​នេះ​ផង​ដែរ​៕ ដោយ ៖ ណុ​ប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ