រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កម្លាំងសមត្តកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលគេស្គាល់ថា ជាមេការហាងគុយទាវអង្គរជុំសាខាបឹងសាឡាង បញ្ជូនទៅតុលាការ ។
ការឃាត់ខ្លួននេះ បន្ទាប់ពីនារីស្រស់ស្អាតម្នាក់ កើតទុកមិនសុខចិត្តស្រែកយំប្រាប់អ្នកសារព័ត៌មាន និងប្ដឹងនគរបាលប៉ុស្តិ៍បឹងសាឡាង ក្រោយពីមេការហាងគុយទាវអង្គរជុំ ប្រើហិង្សាវាយលើរូបរាងកាយនាង នៅលើរថយន្តមួយគ្រឿងរបស់ជនដៃដល់ កាលពីយប់ថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ។
ដោយការស្វែងការអន្តរាគមន៍ជាច្រើនកន្លែង ពុំអាចទទួលបានដំណោះស្រាយ ទើបនាងបានសម្រេចចិត្តទៅប្ដឹងបន្ត នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។ ក្រោយពេលទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កៅ ណូរ៉ា ដែលជាមេការហាងគុយទាវអង្គរជុំ ។
យោងតាមវីដេអូផ្សាយបន្តផ្ទាល់ជាមួយអ្នកសារព័ត៌មាន នារីរងគ្រោះបានរៀបរាប់ថា រូបនាង ត្រូវបានមិត្តភក្ដិណែនាំឲ្យទៅអង្គុយញ៉ាំបាយកំដរភ្ញៀវ ដើម្បីទទួលបានប្រាក់ធីប ២០ដុល្លារ នៅហាងគុយទាវអង្គរជុំ ម្ដុំបឹងសាឡាង ។ បន្ទាប់ពីញ៉ាំបាយរួច ភ្ញៀវ២នាក់បានបើកឡានជូននាងត្រឡប់ទៅផ្ទះវិញ តែនៅតាមផ្លូវលើរថយន្តភ្ញៀវម្នាក់ បានបបួលនាងទៅដេក(រួមភេទ)ជាមួយគ្នា ដោយសន្យាថា ឲ្យប្រាក់១០០ដុល្លារ តែនាងបានបដិសេធ មិនទៅជាមួយ ក៏បណ្តាលឲ្យមានការប្រកែកគ្នារហូតឈានដល់ការប្រតាយប្រតប់គ្នា បន្ទាប់មកនាងបានបើកកញ្ចក់រថយន្តស្រែកឲ្យគេជួយ ទើបជនបង្កបានឈប់រថយន្ត និងគេចខ្លួនបាត់ ធ្វើឲ្យនាងមិនអស់ចិត្តក៏បានបង្ហោះវីដេអូតាមបណ្តាញ Tik Tok ជាបន្តបន្ទាប់ និងបន្តស្វែងរកការជួយអន្តរាគមន៍ពីសមត្ថកិច្ចក្បែរកន្លែងកើតហេតុ ។ ដោយការស្វែងការអន្តរាគមន៍ជាច្រើនកន្លែង ពុំអាចទទួលបានដំណោះស្រាយ ទើបនៅថ្ងៃទី០៩ កក្កដា ២០២០ នាងបានសម្រេចចិត្តទៅប្ដឹងបន្តនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែម្តង ។
សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ កៅ ណូរ៉ា ដែលជាមេការហាងគុយទាវអង្គរជុំ សាខាបឹងសាឡាង ទៅកាន់តុលាការ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់ ៕
https://www.facebook.com/grkpp/videos/2537927603185210/



ចែករំលែកព័តមាននេះ