ក្តៅៗ Man City ឈ្នះក្តី និងរួចផុតពីការពិន័យមិនឱ្យលេង Champions League ២ឆ្នាំ
4 ឆ្នាំ មុន
ប្រទេសអង់គ្លេស ៖ ការហាមឃាត់រយៈពេលពីរឆ្នាំរបស់ក្រុម Manchester City មិនឱ្យចូលរួមលេងក្នុងពានរង្វាន់ Champions League ចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ យុត្តិធម៌នៃផ្នែកហិរញ្ញវត្ថុរបស់…
ប្រទេសអង់គ្លេស ៖ ការហាមឃាត់រយៈពេលពីរឆ្នាំរបស់ក្រុម Manchester City មិនឱ្យចូលរួមលេងក្នុងពានរង្វាន់ Champions League ចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់ យុត្តិធម៌នៃផ្នែកហិរញ្ញវត្ថុរបស់ UEFA (Financial Fair Play) ត្រូវបានបដិសេធដោយតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) រួមទាំងបានកាត់បន្ថយការពិន័យរបស់ក្លិបពី ៣០លានអឺរ៉ូ (៣៤លានដុល្លារអាមរិក) មកនៅត្រឹម ១០លានអឺរ៉ូវិញ។
ក្រុមមេធាវី ៣រូបរបស់ CAS បានរកឃើញថា Man City មិនបានសហការជាមួយការស៊ើបអង្កេតដោយអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរបស់ Uefa ដែលត្រួតពិនិត្យ ដោយផ្អែកលើការអនុវត្តន៍តាមច្បាប់ Financial Fair Play (FFP) ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន។ ហើយបានសម្រេចពិន័យជាប្រាក់ចំនួន ១០លានអឺរ៉ូសម្រាប់រឿងនោះ។
គណៈកម្មាធិការនេះបានលើកឡើងថា Man City បានបង្ហាញការមិនយកចិត្តទុកដាក់ចំពោះគោលការណ៍ ដែលក្លិបនានាត្រូវតែចូលរួមសហការជាមួយការស៊ើបអង្កេត របស់ស្ថាប័នគ្រប់គ្រង ដែលបានធ្វើឱ្យរាំងស្ទះដល់ការស៊ើបអង្កេត។
សរុបមកវិញក្លិប Man City បានឈ្នះក្តីលើបទចោទប្រកាន់របស់ UEFA ជុំវិញបញ្ហាចាយលុយលើសចំនួនកំណត់ និងរួចផុតពីការពិន័យមិនឱ្យចូលរួមការប្រកួតពានរង្វាន់ Champions League និង Europa League រយៈពេល ២ឆ្នាំ រួមជាមួយនឹងការកាត់បន្ថយប្រាក់ពីពិន័យពាក់ព័ន្ធជាមួយបញ្ហានេះ៕ (ដកស្រង់ចេញពី Theguardian)
ចែករំលែកព័តមាននេះ