ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីអាវុធហត្ថនិងមន្ត្រីយោធា​​ប្រើ​ហិ.ង្សាដាក់គ្នា​​ ទាល់ម្ខាង​ជាប់ខ្នោះ

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​មហាជន បន្ទាប់​ពី​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ជា​មន្ត្រី​យោធា​កងកិត្តិយស​ត្រែទ័ព បាន​ប្រើ​ហិង្សា​ដាក់​គ្នា​រហូត​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន…

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដល់​មហាជន បន្ទាប់​ពី​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ជា​មន្ត្រី​យោធា​កងកិត្តិយស​ត្រែទ័ព បាន​ប្រើ​ហិង្សា​ដាក់​គ្នា​រហូត​បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ដោយសារ​ជិះ​ម៉ូតូ​បើកភ្លើង​ចាំង​ចូល​ភ្នែក ។
ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​និង​៣០​នាទី​នៅ​ចំណុច​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល ។

លោក​វរសេនីយ៍ឯក ម៉ែ​ន សុខ​ឃឿ​ន អធិការ​នគរបាល​ស្រុក​ខ្សាច់កណ្តាល​និយាយ​ថា ហិង្សា​នេះ​បង្ក​ឱ្យឈ្មោះ លាង សុធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​យោធា​កងកិត្តិយស​ត្រែទ័ព មាន​ទីលំនៅ​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល រង​របួស​បែកក្បាល​ហូរ​ឈាម​កក្លាក់ ដោយ​ឈ្មោះ ជា សង្ហា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ពេញ មាន​ទីលំនៅ​ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង វាយ​នឹង​ស្នាប់​កាំភ្លើងខ្លី ដោយ​ចោទ​ថា​បាន​ចាំង​ភ្លើង​ហ្វា​ដាក់ខ្លួន ។ ឈ្មោះ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន​វត្ថុ​តាង​អាវុធ​ខ្លី​ម៉ាក​K54 មួយ​ដើម លេខ 55006467 បង់​១ គ្រាប់​ចំនួន​៨​គ្រាប់ ។

លោក​អធិការ​បាន​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​មន្ត្រី​អាវុធហត្ថ​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​ប្អូនស្រី​ខ្លួន ចេញពី​កម្មវិធី​ឡើង​គេហដ្ឋាន​មិត្តភក្តិ​នៅ​បុរី​ចតុមុខ ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ត្រឡប់​ទៅ​ភ្នំពេញ​វិញ ។ ពេល​ជិះ​មក​ដល់​ផ្លូវ​កៅស៊ូ​ក៏​ជួប​យោធា​ត្រែទ័ព​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា ហើយ​មាន​ទំនាស់​ពាក្យ​សម្ដី​និង​គ្នា​រឿង​ភ្លើង​ចាំង​ភ្នែក ។

បន្ទាប់​មក​មន្ត្រី​អាវុធហត្ថ​បាន​វាយ​ប្រតាយប្រតប់ ជាមួយ​យោធា​ត្រែទ័ព​និង​បាន​ដក​អាវុធ​ខ្លី​ពី​ចង្កេះ​មក​វាយ​ត្រូវ​ចំ​ក្បាល បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម ។​ ភ្លាម​ៗ​នោះ​ កម្លាំង​ប៉ុស្តិ៍​ស្វាយ​ជ្រុំ​និង​កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថ រួម​ទាំង​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ត​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ