ឆេះព្រះវិហារ វត្តបឹងខ្យាង នៅស្រុកកណ្ដាលស្ទឹង នាព្រឹកថ្ងៃទី១៣នេះ
ខេត្តកណ្ដាល ៖ នៅវេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី១៣ កក្កដា ២០២០ មានករណីអគ្គិភ័យមួយ បានឆាបឆេះវិហារ វត្តបឹងខ្យាង ចំណុចវត្តបឹងខ្យាង…
ខេត្តកណ្ដាល ៖ នៅវេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី១៣ កក្កដា ២០២០ មានករណីអគ្គិភ័យមួយ បានឆាបឆេះវិហារ វត្តបឹងខ្យាង ចំណុចវត្តបឹងខ្យាង…
ខេត្តកណ្ដាល ៖ នៅវេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី១៣ កក្កដា ២០២០ មានករណីអគ្គិភ័យមួយ បានឆាបឆេះវិហារ វត្តបឹងខ្យាង ចំណុចវត្តបឹងខ្យាង ភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ប្រភពពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា សម្ភារខូចខាតរួមមាន ៖ វិហារ មួយខ្នង ដែលមានបណ្ដោយប្រវែង១៦ម៉ែត្រ ទទឹងមានប្រវែង០៨ម៉ែត្រ កំពស់១៤ម៉ែត្រ ថ្មក្រោម ដៃរណែងឈើ ប្រកខ្បឿងស្រកាលិញ ឆេះខូចខាតអស់ទាំងស្រុង ។ រួមនឹងព្រះពុទ្ធដិមាករធំ ០១ព្រះអង្គ និងព្រះពុទ្ធដិមាករតូចចំនួន ០៧អង្គ, ទៀនវស្សាចំនួន០៣ គូធំ តូចចំនួន ០២គូ, ព្រហ្មចំនួន ០៤ ខ្សែ និងកន្ទេលចំនួន ០៥ ខ្សែ ។
ប្រភពដដែល បានបន្តថា ចំពោះមូលហេតុ បណ្ដាលមកពីទុស្សេខ្សែភ្លើង ចេញពីផ្នែកខាងក្រោយបាឡាំងព្រះ ក្នុងវិហារ ។
ករណីអគ្គិភ័យខាងលើនេះ កម្លាំងចម្រុះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៨ គ្រឿងប្រើប្រាស់អស់ទឹក ០៩ រថយន្ត ស្មើរនិង ៧៣ ម៉ែត្រគីប រហូតដល់រលត់ជាស្ថាពរនៅវេលាម៉ោង១២និង៣៥នាទី ថ្ងៃខែដដែល ៕
ចែករំលែកព័តមាននេះ