ប្រទេសចិន ៖ ក្រសួងធនធានទឹកចិនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ បានដំឡើងចម្លើយតបបន្ទាន់ សម្រាប់ត្រួតពិនិត្យទឹកជំនន់ដល់កម្រិតទី២ ជាកម្រិតខ្ពស់មួយប្រឈមមុខនឹងទឹកជំនន់ដ៏ធំ ខណៈភ្លៀងនៅបន្តធ្លាក់ខ្លាំងរាតត្បាតតំបន់ដ៏ធំរបស់ប្រទេស ។

ចាប់តាំងពីថ្ងៃទី៤ ខែកក្កដាកន្លងមក ទឹកជំនន់ បណ្ដាលឲ្យមានការប្រកាសអាសន្នចំពោះទឹកជោរជន់ខ្លាំងក្នុងស្ទឹងចំនួន២១២ ក្នុងប្រទេស និងខ្សែទឹកថ្មី១៩ទៀត ដែលកម្ពស់ទឹកបានឡើងខ្ពស់បំផុតពុំធ្លាប់មានពីមុនមក ។ កម្រិតទឹកបឹងតៃហ៊ូបានឡើង លើសពីកម្រិតប្រកាសអាសន្ន១៥ថ្ងៃជាប់គ្នា ។

មជ្ឈមណ្ឌលជាតិតស៊ូប្រឆាំងទឹកជំនន់ និងគ្រោះរាំងស្ងួតចិនក៏បង្កើនដែរ អន្តរាគមន៍បន្ទាន់កម្រិតទី២ កាលពីថ្ងៃទី១២ កក្កដា ។ ការប្រកាសនោះធ្វើឡើងបន្ទាប់ពីបឹងប៉ូយ៉ាង ជាបឹងធំបំផុតរបស់ចិនស្ថិតនៅក្នុងខេត្តជាំងស៊ីភាគខាងកើតប្រទេស មានកម្រិតទឹកក្បែរ២២,៥ម៉ែត្រនាថ្ងៃទី១២
កក្កដា វេលាម៉ោង១៦ម៉ោងក្នុងស្រុក ដែលនោះជាការប្រកាសអាសន្នវិសាមញ្ញនៃការតស៊ូប្រឆាំងទឹកជំនន់ ។

កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១២ កក្កដា ទឹកជំនន់ក្នុងខេត្ត២៧ ក្នុងនោះមានខេត្តជាំងស៊ី អានហ្វី និង
ហ៊ូប៉ី បណ្ដាលឲ្យមនុស្សស្លាប់ និងបាត់ខ្លួន១៤១នាក់ ហើយមនុស្ស២,២៥លាននាក់ត្រូវជំលៀសចេញ ។

ផ្ទះសម្បែងប្រមាណជា២៨.០០០ខ្នងរង ការបំផ្លាញនិងផ្ទៃដីដាំដុះ៣,៥៣លានហិកតារងការប៉ះពាល់ជាមួយការបាត់បង់ខាងសេដ្ឋកិច្ច ដោយផ្ទាល់គិតជាប្រាក់ប្រមាណជា៨២,២៣ពាន់លានយន់ប្រមាណជា១១,៧៦ពាន់លានដុល្លារ ។ ចិនមានប្រព័ន្ធឆ្លើយតបបន្ទាន់សម្រាប់ត្រួតពិនិត្យទឹកជំនន់៤កម្រិត ហើយកម្រិតទី១ជាកម្រិតខ្ពស់បំផុត ៕ ដកស្រង់ចេញពីវេបសាយ ៖ lesoleil (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ