ខេត្តក្រចេះ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ ក្រោមការចង្អុលបង្ហាញពីឧត្តមសេនីយ៍ស្នងការ, គណៈបញ្ជាការឯកភាពក្រុង និងមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការជាមួយការិយាល័យគ្រឿងញៀនខេត្ត កាលពីថ្ងៃ១២ កក្កដា វេលាម៉ោង៥០០នាទី បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

ជនសង្ស័យទី១.ឈ្មោះ ឈាវ សុីនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ២-ឈ្មោះ ហ៊ួន ប៊ុនធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ (អ្នកទាំង ២មានទីលំនៅ ភូមិព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ) និងទី៣-ឈ្មោះ ម៉ាន វ៉ា អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។

សមត្ថកិច្ចបានចាប់យកសម្ភារៈ និងវត្ថុតាង រួមមាន៖ -ម្ស៉ៅក្រាមពណ៌ស (សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ (ធំ០៩កញ្ចប់,តូច០២កញ្ចប់) ជិត1គីឡូក្រាម -ថ្នាំគ្រាប់ (សង្ស័យជាគ្រឿងញៀន) ចំនួន ១៦៩គ្រាប់ប(ពណ៌ផ្កាឈូក ចំនួន១៦៨គ្រាប់ ពណ៌ខៀវ ចំនួន០១គ្រាប់) ។
បច្ចុប្បន្ន ជនសង្ស័យ០៣នាក់ និង វត្ថុតាង ត្រូវបានឃាត់ និង រក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕
ចែករំលែកព័តមាននេះ