ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្ទើ​តែ​គ្រប់​រូប​សុទ្ធតែ​មាន​ដើមទុន មិនមែន​បាតដៃ​ទទេ​នោះ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​អាជីវកម្ម មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា «​ខ្ញុំ​ក្រ ពុំ​មាន​ដើមទុន​ចាប់ផ្តើម​អាជីវកម្ម​» នោះ​ទេ ក៏​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​បាន​មើល​រំលង​នូវ​ដើមទុន ៣ ដែល​មាន​ជាប់​នៅ​នឹង​ខ្លួន…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​អាជីវកម្ម មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា «​ខ្ញុំ​ក្រ ពុំ​មាន​ដើមទុន​ចាប់ផ្តើម​អាជីវកម្ម​» នោះ​ទេ ក៏​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​បាន​មើល​រំលង​នូវ​ដើមទុន ៣ ដែល​មាន​ជាប់​នៅ​នឹង​ខ្លួន ។ «​គ្មាន​ប្រាក់​ចាប់ផ្តើម​អាជីវកម្ម​មិនមែន​មាន​ន័យ​ថា គ្មាន​ដើមទុន​នោះ​ទេ​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​មួយ​រូប​នៅ​កម្ពុជា ។

លោក ង៉ែត ជូ បាន​ពន្យល់​ថា មនុស្ស​គ្រប់​រូប​ត្រូវ​ដឹង​ថា ដើមទុន​មាន​៣​ប្រភេទ គឺ​៖ ១ – ដើមទុន​ផ្នែក​ហិរញ្ញវត្ថុ ឬ​សេដ្ឋកិច្ច (Economic or Financial Capital) ៖ រួម​មាន​ដូច​ជា​សាច់ប្រាក់ អចលនទ្រព្យ និង​ទ្រព្យសម្បត្តិ​ដទៃ​ទៀត ។ ២- ដើមទុន​ជា​ធនធានមនុស្ស (Human Capital)៖ រូប​អ្នក​ក៏​ជាដើម​ទុន​ដែរ អ្នក​អាច​យកចំណេះ​-​ជំនាញ​ទៅ​បំរើ​ការ​អោយ​អ្នក​ដទៃ ដោយ​ប្តូរ​យក​ជា​ប្រាក់ខែ ហើយ​សន្សំ​ដើម្បី​ធ្វើ​ជាដើម​ទុន​ចាប់ផ្តើម​អាជីវកម្ម ។ ហើយ​បើ​ខ្វះ​ខ្ចី​អ្នក​ដទៃ​ដូច​ជា ក្រុម​គ្រួសារ ឬ​មិត្តភក្តិ​ខ្លះទៅ ។ ៣- ដើមទុន​សង្គម (Social Capital)៖ ក្រុម​គ្រួសារ មិត្តភក្តិ និង​មនុស្ស​ដែល​អ្នក​រាប់អាន​ក៏​ជាដើម​ទុន​ដែរ ។ ឧទាហរណ៍ ក្រុម​គ្រួសារ​ផ្គត់ផ្គង់​អោយ​អ្នក​បាន​រៀនសូត្រ ដើម្បី​សន្សំ​ចំណេះ​-​ជំនាញ រួច​ក្លាយ​ខ្លួន​ជា​ធនធានមនុស្ស​ក្នុង​សង្គម នោះ​ហើយ​គឺជា​ដើមទុន ។

លោក ង៉ែត ជូ ដែល​ជា​អ្នកជំនាញ​អចល​ទ្រព្យ​មួយ​រូប​ដែរ​នោះ​បាន​មាន​ប្រសាសន៍​ថា «​ដូច្នេះ​ពេល​គ្មាន​ប្រាក់​ចាប់ផ្តើម​អាជីវកម្ម​កុំ​និយាយ​ថា ខ្លួន​បាតដៃ​ទទេ ។ អ្នកមាន​ដើមទុន​ទី​៣ (​ដើមទុន​សង្គម​) ដើម្បី​ឈាន​ទៅ​កសាង​ដើមទុន​ទី​២ (​ដើមទុន​ជា​ធនធានមនុស្ស​) និង​សន្សំ​ជាដើម​ទុន​ទី​១ (​ដើមទុន​ផ្នែក​ហិរញ្ញវត្ថុ​)​។

អ្នក​មិនមែន​បាតដៃ​ទទេ​ទេ គ្រាន់តែ​អ្នក​ត្រូវការ​ការ​ព្យាយាម ការ​ខិតខំ និង​ប្រើ​ពេលវេលា​អោយ​មាន​តម្លៃ​ប៉ុណ្ណោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ