ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជាង១០​គ្រួសារលើក​គ្នា​​តវ៉ា​ ​ក្រោយ​​អាជ្ញាធរ​​បង្ខំ​ឱ្យ​រុះ​រើ​ផ្ទះ​ដោយ​​គ្មាន​ដំណោះស្រាយ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ក​ក្ក​ដា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ​​ចំនួន​១៥​គ្រួសារ​បាន​នាំ​គ្នា​ទៅ​តវ៉ា​សុំ​អន្តរាគមន៍ សូម​ឲ្យ​លោក​អភិបាលខេត្ត​ប៉ៃលិន ផា​ន់ ចាន់​ធុ​ល…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ក​ក្ក​ដា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ​​ចំនួន​១៥​គ្រួសារ​បាន​នាំ​គ្នា​ទៅ​តវ៉ា​សុំ​អន្តរាគមន៍ សូម​ឲ្យ​លោក​អភិបាលខេត្ត​ប៉ៃលិន ផា​ន់ ចាន់​ធុ​ល ជួយ​សម្រួល​ដល់​ពួក​គាត់​ចំពោះ​ករណី​អាជ្ញាធរ​ស្រុក​សាលា​ក្រៅ នៃ​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការ​ចុះ​រុះរើ​ផ្ទះសម្បែង ដែល​សាងសង់​លើ​ចំណី​ផ្លូវ ស្ថិត​នៅ​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ដាក់​កំណត់​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​ក​ក្ក​​ដា​ឆ្នាំ​២០២០ ជា​កំហិត ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ​បាន​លើក​ឡើង​ថា ដី​ខាងលើ​នេះ គឺ​ពួក​គាត់​រស់នៅ​ជិត​២០​ឆ្នាំ​មក​ហើយ ដោយ​ទិញ​ពី​គេ​ត​ៗ​គ្នា រួច​បាន​សាងសង់​ផ្ទះ​រស់នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​តែ​ម្តង ។ ហើយ​បើ​ខាង​អាជ្ញាធរ​ដេញ​ពួក​គាត់​ចេញពី​កន្លែង​នោះ​តើ​ឲ្យ​ពួក​គាត់​ទៅ​នៅ​រស់នៅ​ឯណា ព្រោះ​ពួក​គាត់​គ្មាន​ដីធ្លី​ផ្សេង​ទៀត​នោះ​ទេ ។ ម្យ៉ាងវិញទៀត​ពួក​គាត់​សុទ្ធតែ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​កម្មករ​ដើរ​ស៊ី​ឈ្មួ​ល​គេ​បាន​មួយ​ថ្ងៃ​រស់​មួយ​ថ្ងៃ ពេល​ខ្លះ​សឹងតែ​ដាច់​បា​យក៍​មាន ខណៈ​​ជំងឺ​កូ​វី​ដ​កំពុង​វាយប្រហារ ។

ប្រជាពលរដ្ឋ​ទាំងអស់ ក៍​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​គាំទ្រ និង​ជឿជាក់​លើស​ម្តេច​តេ​ជោ ហ៊ុន​សែន ដែល​កន្លង​មក​តែងតែ​ជួយ​ដល់​ប្រជាពលរដ្ឋ​ជា​កូនចៅ​ដែល​ជួប​ទុក្ខ​លំបាក​ឲ្យ​បាន​ធូរ​ស្រាល​ ។

ក្រោយ​ពី​មានការ​សម្របសម្រួល​ពី​លោក ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្ត​ដោយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បន្ត​ទៀត​ រង់ចាំ​ខាង​រដ្ឋបាល​ខេត្ត​ត្រៀម​រក​ដី​មួយ​កន្លែង ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​១៥​គ្រួសារ ទៅ​រស់នៅ​ទីនោះ​ដោយ​មួយ​គ្រួសារ​ទទួល​បាន​ដី​ទំហំ​៥ម៉ែត្រ​គុណ​២០​ម៉ែត្រ ។ ចំណែក​ប្រជាពលរដ្ឋ​ភាគច្រើន​ទទួលយក​ការ​ដោះ​ដូរ​ដី​នេះ តែ​រង់ចាំ​ស​ប្តា​ហ៍​ក្រោយ បន្ទាប់​ពី​កំណត់​ទីតាំង​ច្បាស់លាស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ