ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​រដ្ឋ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ កាលពី​​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ ២០២០ លោក ទៀ សីហា អភិបាល…

ខេត្ត​សៀម​រា​ប ៖ កាលពី​​រសៀល​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ ២០២០ លោក ទៀ សីហា អភិបាល នៃ​គណ​: អភិបាល ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ដាក់​វិធានការ​ចំនួន​៣ សំខាន់​ៗ ទី​១-វិធាន​ការ​ទប់ស្កាត់​ការ រុក រានទន្ទ្រាន​ដី​រដ្ឋ​គ្រប់​ប្រភេទ ដើម្បី​វាត​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ទី​២-​ការ​បង្ការ និង​ទប់ ស្កាត់​បញ្ហា​កូដ កម្ម និង​បាតុកម្ម​នៅ​តាម​បណ្ដា​ក្រុង ស្រុក និង​ទី​៣-ដំណើរការ​និង​និ​តិ​វិធី​នៃ​ការ​បើកប្រាក់​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​។

ក្រោយ​ការ​រាយការណ៍ និង​ពិភាក្សា​រួច​មក លោក​អភិបាលខេត្ត បាន​ដាក់​ចេញ​នូវ​វិធាន ការ​នេះ​សម្រាម់​មន្ទីរ​អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់​យក​ទៅ​អនុវត្ត​ដូច​ខាងក្រោម :

-​ត្រូវ​ចុះ​ពិនិត្យ​ទី​តាំ​ភូមិសាស្ត្រ​តាម​ផែន ទី​ប្រើ ប្រាស់​ដី​ឆ្នាំ 2002 ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ដី​រដ្ឋ ស្ថិតិ​ប្រជា ពលរដ្ឋ និង​ដី​ប្រជាពលរដ្ឋ​កាន់​កាប់​ប្រើ ប្រាស់​ជាក់ស្តែង​។

-​បង្ការ និង​ទប់ស្កាត់​បញ្ហា​កូដ​កម្ម និង​បាតុកម្ម​នៅ​តាម​បណ្ដា​ក្រុង ស្រុក ដោយ​ការ​ដោះ ស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ជូន​ប្រជា​ពល​រដ្ឋ​។

-​ពិនិត្យ​លើ​ដំណើរការ និង​និ​តិ​វិធី​នៃ​ការ​បើកប្រាក់​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹម ត្រូវ ពិសេស​ឲ្យ​ចំ​គោលដៅ​គឺ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​ពិត ប្រាកដ​។

-រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ណែនាំ​ដល់​រដ្ឋ បាល​ឃុំ សង្កាត់ ត្រូវធ្វើ ការងារ​ប្រកប ដោយ​តម្លាភាព គណ នេ​យ្យ​ភាព និង​ប្រសិទ្ធភាព ព្រមទាំង​ចាត់វិធានការ​ដាច់ ខាត​ចំពោះ​បុគ្គល​ណា​ដែល​អនុវត្ត​ខុស​គោលការណ៍ និង​នីតិវិធី​។

​បន្ថែម​លើស​នេះ រដ្ឋ​បាល​ក្រុង ស្រុក​ត្រូវ​រៀបចំ​ក្រុមការងារ​ដើម្បី​ដកសិទ្ធិ​(​ដក​ប័ណ្ណ​សមធម៌​)​ចំពោះ​គ្រួសារ​ដែល​មាន​លក្ខខណ្ឌ​មិន​ស្រប​តាម​គ្រួសារ​ក្រីក្រ​តែ​មាន​ប័ណ្ណ​សមធម៌​។​

-​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​រៀបចំ​ឲ្យ​មាន​កម្លាំង​ល្បាត តាម​ពេលវេលា ទីតាំង ជា ពិសេស​មុខសញ្ញា​មាន​សកម្ម ភាព​លួច ឆក់ ប្លន់​។​ល​។

លោក​អភិបាលខេត្ត បាន​សង្កត់ធ្ងន់​ថា​មេឃុំ ចៅសង្កាត់​ត្រូវ​ហាម​ដាច់ខាត​ចំពោះ​ការ​ចុះ​ហត្ថ លេខា​ទិញ លក់​ដី​របស់​រដ្ឋ និង​ត្រូវ​ពិនិត្យ​ផ្តល់​ការ​បើក ប្រាក់​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​ជូន​ប្រ​ព​រដ្ឋ​ដែល​ក្រ​ពិតប្រាកដ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ