សហរដ្ឋអាមេរិក ៖ មនុស្សយ៉ាងតិច១៨នាក់រងរបួស កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២០ ដោយសារការផ្ទុះឆេះក្នុងនាវាចម្បាំង អាមេរិក១គ្រឿង នៅមូលដ្ឋាននាវាចរណ៍សាន់ឌីយេហ្គោរដ្ឋកាលីហ្វ័រនីញ៉ា។
ការផ្ទុះមួយ បណ្ដាលឲ្យនាវាចម្បាំងឈ្មោះ USS MONHOMME RICHARD មានភ្លើងឆាបឆេះ ពេលវាស្ថិតក្នុងមូលដ្ឋាននាវាចរណ៍សាន់ឌីយេហ្គោ។ តុល្យការមួយបានលាតត្រដាងដោយកងយោធា រៀបរាប់ពីមនុស្ស១៨នាក់រងរបួសក្នុងគ្រោះថ្នាក់នេះ។
ស្ត្រីអ្នកនាំពាក្យម្នាក់របស់មូលដ្ឋានយោធានោះនិយាយថា មាននាវិកប្រមាណជា២០០នាក់ ស្ថិតក្នុងនាវានោះនាព្រឹកថ្ងៃទី១២ ខែកក្កដា។
នាវា USS BONHOMME RICHARD ជួបប្រទះនឹងគ្រោះថ្នាក់ដោយសារការផ្ទុះឆេះ ពេលយកមកជួសជុលនៅសាន់ឌីយេហ្គោ។ វាជានាចម្បាំងដែលអាចផ្ទុកឧទ្ធម្ភាគចក្រ និងរថក្រោះហែលទឹក។ ពុំទាន់មានការអះអាងលើមូលហេតុនៃគ្រោះថ្នាក់នោះនៅឡើយ៕ ដកស្រង់ចេញពីវេបសាយ ៖ sputniknews (កែសម្រួលដោយ ៖ បុប្ផា)
VIDEO
ចែករំលែកព័តមាននេះ