អតីតទាហានជើងចាស់អង់គ្លេសម្នាក់ទទួលបានការផ្តល់កិត្តិយសពី FA
4 ឆ្នាំ មុន
ប្រទេសអង់គ្លេស ៖ អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសលោក David Beckham បាននាំយកនូវអាវក្រុមជម្រើសជាតិអង់គ្លេសដែលមានលេខ១ (ក្នុងតំណែងជាប្រធានក្រុម) ដើម្បីប្រគល់ជូនដល់លោក Tom Moore…
ប្រទេសអង់គ្លេស ៖ អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសលោក David Beckham បាននាំយកនូវអាវក្រុមជម្រើសជាតិអង់គ្លេសដែលមានលេខ១ (ក្នុងតំណែងជាប្រធានក្រុម) ដើម្បីប្រគល់ជូនដល់លោក Tom Moore ដែលត្រូវបានប្រជាជនអង់គ្លេសចាត់ទុកជាវីរៈបុរសសប្បុរសធម៌។
សូមរំលឹកថាលោក Tom Moore គឺជាអតីតទាហានជើងចាស់របស់ចក្រភពអង់គ្លេសកាលពីសម័យសង្គ្រាមលោកលើកទី២ ។ ហើយការផ្តល់កិត្តិយសនេះ ត្រូវបានផ្តួចផ្តើមគំនិតដោយសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ចំពោះសកម្មភាពសប្បុរសធម៌ដ៏អស្ចារ្យរបស់លោកដល់ប្រទេសជាតិ អំឡុងពេលមានវីរុសកូវីដ១៩។
ប្រធានក្រុម Tom Moore បានថ្លែងឱ្យដឹងថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលទទួលបានកិត្តិយសនេះជាពិសេសពីអ្នក។ សូមអរគុណអ្នកខ្លាំងណាស់» ។
ដោយឡែក David Beckham ដែលជាអ្នកតំណាងរបស់ FA បាននិយាយថា «អ្នករាល់គ្នាបានដឹងយ៉ាងច្បាស់នៅចំណុចខ្លះនៃបុរសដ៏អស្ចារ្យរូបនេះ ប៉ុន្តែសម្រាប់ខ្ញុំគិតថា គាត់បានធ្វើលើសពីការរំពឹងទុកសម្រាប់ប្រទេសមួយនេះ»៕ (ដកស្រង់ចេញពី The Sun)
ចែករំលែកព័តមាននេះ