ចិន-អាមេរិក ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃទី១១ កក្កដា បានព្រមានប្រាប់ពលរដ្ឋខ្លួនពីគ្រោះថ្នាក់កាន់តែខ្លាំងនៃការចាប់ឃុំឃាំងនៅចិន ។
ក្នុងសារមួយផ្ញើជូនពលរដ្ឋអាមេរិករស់នៅចិន ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា បណ្ដាពលរដ្ឋអាមេរិកអាចត្រូវចាប់ឃុំខ្លួន ដោយមិនបាច់មានការរាយការណ៍ប្រាប់ដល់ស្ថានកុងស៊ុលឬផ្ដល់ព័ត៌មាននានាលើរឿងចោទប្រកាន់ពួកគេ ។
ក្រសួងនោះបន្តថា បណ្ដាពលរដ្ឋអាមេរិកអាចប្រឈមមុខនឹងការហៅសួរចម្លើយនិងការចាប់ឃុំឃាំងក្នុងរយៈពេលយូរដោយសារហេតុផលទាក់ទិននឹងសន្តិសុខរដ្ឋ ។ បណ្ដាភ្នាក់ងារសន្តិសុខចិនអាចចាប់ខ្លួនឬចាប់បណ្ដេញចេញបណ្ដាពលរដ្ឋអាមេរិកដែលចោទថា បញ្ជូនសារអេឡិចត្រូនិកឯកជនប៉ះពាល់ដល់រដ្ឋាភិបាលចិន ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ