ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​ជា​នរណា? ស្ត្រី​​ម្នាក់​ត្រូវ​គេ​យក​ដង​ពូថៅ​ញ៉ុ​ក​មាត់​ក្នុង​ខ្ទម​គួរ​ឱ្យ​សង្វេគ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​យក​ដង​ពូថៅ​ញ៉ុ​ក​មាត់ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​នៅ​ក្នុង​ខ្ទម​គួរ​ឲ្យ​អាណោចអាធ័ម ដែល​ជា​ជំហ៊ាន​ដំបូង​​ត្រូវ​បាន​សមត្ថ​កិច្ច​​ដាក់​​ការ​សង្ស័យ​ថា ជនដៃដល់​អាច​ជា​ប្តី​ជនរងគ្រោះ ព្រោះ​នៅ​កន្លែងកើតហេតុ​មិន​ឃើញ​បុរស​ជា​ប្តី​នោះ​ទេ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​៧​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​យក​ដង​ពូថៅ​ញ៉ុ​ក​មាត់ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​នៅ​ក្នុង​ខ្ទម​គួរ​ឲ្យ​អាណោចអាធ័ម ដែល​ជា​ជំហ៊ាន​ដំបូង​​ត្រូវ​បាន​សមត្ថ​កិច្ច​​ដាក់​​ការ​សង្ស័យ​ថា ជនដៃដល់​អាច​ជា​ប្តី​ជនរងគ្រោះ ព្រោះ​នៅ​កន្លែងកើតហេតុ​មិន​ឃើញ​បុរស​ជា​ប្តី​នោះ​ទេ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ម៉ោង​៧​យប់ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​ក្នុង​ខ្ទម​សង់​លើ​ដី​ឡូត៍ ស្ថិត​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមាន​ជ័យ​។

សេចក្តីរាយការណ៍​បន្ត​ថា សព​ស្ត្រី​រង​គ្រោះ​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​វ័យ​ប្រហែល​៣០​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ស្នាក់​អាស្រ័យ​ជាមួយ​ប្ដី​ក្នុង​ខ្ទម​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ដោយ​តាម​ការ​រាយការណ៍​ពី ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា​មាន​ស្ត្រី​ម្នាក់​បាន​ដេក​បាត់បង់​ជីវិត​នៅ​ក្នុង​ខ្ទម តែ​មិនដឹង​ថា ជា​ករណី​អ្វី​នោះ​ទេ ទើប​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ពិនិត្យ​មើល ក៏​ឃើញ​មាន​ដង​ពូថៅ​នៅ​ក្នុង​មាត់​ជន​រង​គ្រោះ និង​មាន​ស្នាម​ឈាម​តិចតួច​ផង​ដែរ ក៏​រាយការណ៍​ប្រាប់​បន្ត​ដល់​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ខណ្ឌ សហ​ការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិ​ច្ច័​យ​ស្នងការ​រាជធានី​ភ្នំពេញ រួម​ទាំង​គ្រូពេទ្យ​ជំនាញ​ចុះ​មក​ពិនិត្យ​តែ​ម្តង ។

សមត្ថកិច្ច​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ មិនឃើញ​បុរស​ជា​ប្ដី​នៅ​កន្លែង​កើតហេតុ​នោះ​ទេ ហើយ​ជន​រង​គ្រោះ​ក៏​គ្មាន​សាច់ញាតិ​ផង​ដែរ បន្ទាប់​ពី​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ទៅ​លើស​ពស្ត្រី​រង​គ្រោះ​អស់​រយៈពេល​ជាង​២​ម៉ោង​រួច ទើប​ដឹង​ថា ស្ត្រីជន​រង​គ្រោះ​ត្រូវ​បាន​ជន​ដៃដល់ ដែល​មាន​ការ​សង្ស័យ​ថា​អាច​ជា​ប្តី បាន​យក​ដង​ពូថៅ​ញ៉ុ​ក​មាត់​ស្ត្រី​រង​គ្រោះ បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​តែ​ម្តង ។ ហើយ​ជា​ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​សង្ស័យ​ថា ឃាតករ​ខាងលើ គឺជា​ប្ដី​របស់​ជន​រង​គ្រោះ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​មក សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​ឲ្យ​ទៅ​ខាង​រថយន្ត​ដឹក​សព​យក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ស្វែងរក​សាច់ញាត្តិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ