រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលឲ្យដឹងថា គិតត្រឹមថ្ងៃទី12 ខែកក្កដាឆ្នាំ 2020 នេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ19 ចំនួន15នាក់បន្ថែមទៀត។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី 12 ខែកក្កដាឆ្នាំ 2020បានឲ្យដឹងថាគិតត្រឹមថ្ងៃទី១២កក្កដានេះបានជាសះស្បើយ១៣៣នាក់ ស្នើនឹង៨៥.២៦%ធៀបនឹងចំនួនអ្នកឆ្លងនៅទូទាំងប្រទេស ក្នុងស្ត្រី៣៩នាក់ បុរស់៩៤នាក់។
ក្រសួងបានឲ្យដឹងថា អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចំនួន២៣នាក់ ក្នុងនោះបុរសជនជាតិខ្មែរចំនួន 7 នាក់ស្ត្រីជនជាតិខ្មែរចំនួន 1 នាក់បានបានវិលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី ហើយកំពុងសម្រាកព្យាបាលមិត្តភាពខ្មែរសូវៀត និងបុរសជនជាតិខ្មែរចំនួន 15នាក់បានវិលត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីហើយបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាលក៏បានឱ្យដឹងទៀតថា គិតមកដល់បច្ចុប្បន្នមានអ្នកឆ្លងជំងឺកូវីដ19 សរុបចំនួន 156 នាក់ក្នុងនោះស្ត្រី40 នាក់និងបុរសចំនួន ១១៦នាក់។
ក្រសួងបានឲ្យដឹងទៀតថា បុរសទាំង ១៥នាក់ខាងលើនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប់ប៊ីសាអូឌី បន្តជើងហោះហើរ ពីប្រទេស ម៉ាឡេស៊ី មកដល់កម្ពុជា កាលពីវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ហើយការវិភាគវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញលទ្ធផល វិជ្ជមានវីរុស១វីដ-១៩ និង បច្ចុប្បន្ននេះ អ្នកជំងឺទាំង ១៥នាក់ខាងលើនេះបានសម្រាកព្យាបាលនៅមន្ទីពេទ្យចាក់ អង្រែ រាជធានីភ្នំពេញ។
រីឯអ្នកដំណើរចំនួន ៧៩ នាម់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវ បានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជំពូវ័ន្តមួយក្នុងរាជធានីភ្នំពេញ។
ជាមួយគ្នានោះដែរក្រសួងសុខាភិបាលក៏បានឲ្យដឹងថាតាមរយៈជើងហោះហើរនេះមានអ្នកធ្វើដំណើរចំនួន៩៤នាក់ក្នុងនោះ(ស្រី៣នាក់និង១នាក់ជាបុរសជាជនជាតិម៉ាឡេស៊ី)ហើយក្នុង៩៤នាក់នេះមាន៨០នាក់ជាអ្នកបានធ្វើដំណើរមកប្រទេសអារ៉ាប់ប៊ីសាអ៊ូឌី៕

ចែករំលែកព័តមាននេះ