ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​ឪពុក​កូន​បោះ​ខ្សែ​ប៉ះ​ចំ​នឹង​ខ្សែភ្លើង​ស្រាត តែ​ជា​អកុសល​ឪពុក

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ឪពុក​បាន​ស្លាប់ និង​យុវជន​ជា​កូន​បាន​រង​របួស​ក្នុង​ហេតុការណ៍​ឆក់​ចរន្ត​អគ្គី​ស​នី​មាន​កម្លាំង​រាប់​ម៉ឺន​វ៉ុល ។ ហេតុ​ការ​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ឪពុក​បាន​ស្លាប់ និង​យុវជន​ជា​កូន​បាន​រង​របួស​ក្នុង​ហេតុការណ៍​ឆក់​ចរន្ត​អគ្គី​ស​នី​មាន​កម្លាំង​រាប់​ម៉ឺន​វ៉ុល ។ ហេតុ​ការ​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខណៈ​ជន​រង​គ្រោះ​ទាំង​២​នាក់​បោះ​ខ្សែ​មិន​បាន​ប្រយ័ត្ន​ទៅ​ទាក់​នឹង​ខ្សែភ្លើង​ស្រាត ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ៖ បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឈឿ​ង ភិន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ សង្កាត់​កើតហេតុ​ខាងលើ (​បាន​ស្លាប់​) ចំណែក​យុវជន​ជា​កូន​ឈ្មោះ យុន តោ​ហ៊ា អាយុ​២៥​ឆ្នាំ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដង​ថា ៖ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់ ឪពុក​កូន​បាន​យក​ខ្សែ​ពណ៌​ខ្មៅ (​ខ្យែ​កាប​ទូរទស្សន៍​) បោះ​ទៅ​លើ​មែកឈើ ដើម្បី​ទាក់ទាញ​មក​ក្រោម ក្នុង​គោលបំណង​កាប់​ឲ្យ​ស្រឡះ​ធ្វើ​កន្លែង​លក់ដូរ​តែ​ចៃដន្យ​ខ្សែកាប​បាន​ទាក់​នឹង​ខ្សែភ្លើង​ស្រាត ដែល​មាន​ចរន្ត​ភ្លើង​ជាង​១​ម៉ឺន​វ៉ុល បណ្តាល​ឱ្យ​ទុ​ស្សេ​ពេល​នោះ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​យក​ឬ​ស្សី​ទៅ​ថ្ពក់​ទាញ​ចេញ​មក​វិញ ក៏​ស្រាប់តែ​ឆក់​ជន​រង​គ្រោះ​ទាំង​២​នាក់​ដួល​ទៅ​ដី​តែ​ម្តង ។

ក្រោយ​ពេល​កើត​ហ​តុ​ក្រុម​គ្រួ​សារបាន​ដឹក​ជន​រង​គ្រោះ​ឈ្មោះ ឈឿ​ង ភិន ដែល​របួសធ្ងន់​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ជួយ​សង្គ្រោះ តែ​គ្រូពេទ្យ​ប្រាប់​ថា ៖ បាន​ស្លាប់​បាត់​ទៅ​ហើយ រួច​ក្រុម​គ្រួ​សារបាន​យក​ជន​រង​គ្រោះ​មក​ផ្ទះ​វិញ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

មន្ត្រី​ជំនាញ​បាន​ទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​កន្លែង​កើតហេតុ និង​ពិនិត្យ​សព​ជន​រង​គ្រោះ​បាន​កំណត់​ថា ៖ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​ពិតមែន ។ ចំណែក​បុគ្គលិក​អគ្គី​ស​នី ដែល​បាន​ទៅ​ពិនិត្យ​ជាមួយ​ដែរ​ថា ៖ ខ្សែភ្លើង​ស្រាត​នោះ​មាន​កម្លាំង​១២ ០០០​វ៉ុល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ