ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Elon Musk ពេល​នេះ​វ៉ា​ដាច់ Warren Buffet ក្នុង​តារាង​អ្នកមាន​ជាងគេ​លើ​លោក

3 ឆ្នាំ មុន

អា​មេ​រិ​ក​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក Elon Musk…

អា​មេ​រិ​ក​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla លោក Elon Musk ទើបតែ​ពង្រីក​ខ្លួន​ឱ្យ​មាន​លើស លោក Warren Buffett ក្នុង​ស​ន្ទ​ស្សន៍​សេដ្ឋី Bloomberg ដោយ​ក្លាយជា​មហាសេដ្ឋី​លំដាប់​ទី​៧ របស់​ពិភពលោក​។

ទ្រព្យសម្បត្តិ​របស់ Musk បាន​កើនឡើង​ជាង ៦​ពាន់​លាន​ដុល្លារ កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បន្ទាប់​ពី​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla បាន​កើនឡើង ១០.៨% ដល់​កម្រិត​ខ្ពស់​បំផុត ១,៥៤៤​ដុល្លារ​ក្នុង​មួយ​ហ៊ុន​។ តម្លៃ​ទីផ្សារ​របស់​វា​មាន​ចំនួន ២៨៦.៥​ពាន់​លាន​ដុល្លារ​។

Musk កាន់កាប់​ភាគហ៊ុន ២០.៨% នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla ដែល​ធ្វើ​ឱ្យ​ភាគហ៊ុន​របស់​គាត់​មាន​តម្លៃ​ក្រោម ៦០​ពាន់​លាន​ដុល្លារ​។ Musk ក៏​ជា​ភាគហ៊ុន​ចម្បង​របស់​ក្រុមហ៊ុន SpaceX ក៏​ដូច​ជា​ក្រុមហ៊ុន​មួយ​ចំនួន ដែល​កាន់កាប់​ដោយ​ឯកជន​ផង​ដែរ​។

ទ្រព្យសម្បត្តិ​របស់​លោក Buffett បាន​ធ្លាក់​ចុះ​នៅ​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​គាត់​បាន​បរិច្ចាគ​ភាគហ៊ុន​ចំនួន​ជិត ៣​ពាន់​លាន​ដុល្លារ របស់​ក្រុមហ៊ុន Berkshire Hathaway ទៅ​ឱ្យ​សប្បុរសធម៌​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​គាត់ ដើម្បី​ប្រគល់​ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​គាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​បណ្តាក់ទុន​សប្បុរសធម៌​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla កើនឡើង​ជាង ៥០០% ក្នុង​រយៈពេល ១២​ខែ ដែល​លើស​ពី​តម្លៃ​របស់​ក្រុមហ៊ុន​ស្ទើរតែ​ទាំងអស់​នៅ​ក្នុង S&P 500​។ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​គឺជា​ក្រុមហ៊ុន​រថយន្ត​ដែល​មាន​តម្លៃ​បំផុត​នៅ​លើ​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ