ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍​៖ ទម្លាប់​មួយ​ដែល​អ្នក​ត្រូវការ​សម្រាប់​ថ្ងៃ​អនាគត

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ចែករំលែក​មក​ថា មាន​ទម្លាប់​មួយ​ដែល​នឹង​មិន​មានការ​ផ្លាស់​ប្តូរ​ទេ​នៅ​ថ្ងៃ​អនាគត ហើយ​ទម្លាប់​នោះ​គឺ​ការ​បន្ត​រៀនសូត្រ​ជា​និច្ច​។…

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ចែករំលែក​មក​ថា មាន​ទម្លាប់​មួយ​ដែល​នឹង​មិន​មានការ​ផ្លាស់​ប្តូរ​ទេ​នៅ​ថ្ងៃ​អនាគត ហើយ​ទម្លាប់​នោះ​គឺ​ការ​បន្ត​រៀនសូត្រ​ជា​និច្ច​។

កាលពី​ឆ្នាំ​មុន លោក​បាន​ទទួល​សំណួរ​មួយ​ថា «​តើ​សិស្សានុសិស្ស​ក្នុងថ្ងៃនេះ​គួរតែ​ដឹង​ពី​អ្វីខ្លះ​ដើម្បី​ជោគជ័យ​ក្នុង​ឆ្នាំ ២០៣០ និង ២០៤០​?​»

លោក​បាន​ឆ្លើយ​តប​ថា «​សម្រាប់​អ្នក​ដែល​ពូកែ​ឆ្ងល់ ពេល​នេះ​ជា​ពេល​ល្អ​បំផុត​ហើយ​ព្រោះ​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ពង្រីក​ចំណេះដឹង​តាម​រយៈ​ការ​ស្តាប់ Podcast ឬ ការ​ពន្យល់​មេរៀន​ពី​គ្រូ​ដែល​មាន​លើ​អ៊ី​ន​ធើ​ណែ​ត​គឺ​ល្អ​ជាង​ពេល​ណា​ទាំងអស់​។​»

ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ​១៩ នេះ បាន​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​ងាក​មក​ចាប់អារម្មណ៍​លើ​ការ​រៀន​អន​ឡាញ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​។

យោង​ទៅ​តាម​លោក​ហ្គេ​ត​ស៍ សិស្សានុសិស្ស​គួរតែ​មានចំណេះ​ដឹង​មូលដ្ឋាន ចំណេះដឹង​ផ្នែក​ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ និង​សេដ្ឋកិច្ច ព្រោះ​វា​នឹង​មាន​ប្រយោជន៍​ជាងគេ​នៅ​ថ្ងៃ​អនាគត​។
ក្រៅពី​នេះ​ទៅ​ទៀត សិស្សានុសិស្ស​ក៏​ត្រូវ​បំពាក់​ខ្លួន និង​ត្រៀមខ្លួន​សម្រាប់​ការ​ផ្លាស់​ប្តូរ និង​ឧបសគ្គ​ដែល​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា «​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ទស​វត្ស​ខាង​មុខ ការ​ធ្វើ​បដិវត្តន៍​ឌី​ជី​ថ​ល​នឹង​ធ្វើ​ឲ្យ​ពួក​យើង​ភ្ញាក់ផ្អើល​។​» និង​បាន​បន្ត​ទៀត​ថា បច្ចេកវិទ្យា​ដូច​ជា Artificial Intelligence នឹង​កាន់តែ​រីក​ចម្រើន​ក្នុង​ផ្នែក​ជា​ច្រើន​ទៀត​ផង​ដែរ​។

ប៉ុន្តែ​គន្លឹះ​សំខាន់​គឺ​ការ​រក្សា​ភាព​ជឿជាក់​លើ​ខ្លួនឯង​ក្នុង​នាម​ជា​អ្នករៀន និង​ការ​រក្សា​ការ​ប្តេជ្ញា​ក្នុង​ការ​បន្ត​រៀនសូត្រ​ជា​និច្ច​។ សម្រាប់​លោក​ហ្គេ​ត​ស៍ លោក​បាន​បន្ត​រៀនសូត្រ​តាម​រយៈ​ការ​អាន​សៀវភៅ​។ លោក​ធ្លាប់​ចែករំលែក​ថា លោក​អាន​សៀវភៅ​ជា​មធ្យម​មួយ​ក្បាល​ជា​រៀង​រាល់​ស​ប្តា​ហ៍​ទោះជា​លោក​រវល់​យ៉ាង​ខ្លាំង​ពិតមែន​ក្តី​ក៏​លោក​ទុក​ពេលវេលា​សម្រាប់​ការ​អាន​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ