ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អាវុធហត្ថ​ដូនពេញ​ដក​កាំភ្លើង​វាយ​ក្បាល​មន្ត្រី​យោធា​ត្រែទ័ព​រឿង​ភ្លើង​ម៉ូតូ​ចាំង​ភ្នែក

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​អំពើ​ហិង្សា​មួយ​ចំណុច​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល…

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​អំពើ​ហិង្សា​មួយ​ចំណុច​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល រវាង​មន្ត្រី​យោធា​ត្រែទ័ព និង​មន្ត្រី​កងរាជអាវុធហត្ថ វាយ​គ្នា ប​ណ្តោ​ល​ឲ្យ​មាន​របួស​ស្នាម ។

ជន​រង​គ្រោះ​នាក់​ឈ្មោះ លាង សុធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា​(​កងកិត្តិយស​ត្រែទ័ព​) មាន​ទីលំនៅ​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល (​របួស​បែកក្បាល​១​កន្លែង​) ។

ចំណែក​ជនសង្ស័យ​ឈ្មោះ ជា សង្ហា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជា​មន្ត្រី​កងរាជអាវុធហត្ថ (​អង្គភាព​កង​រាជ​អា​វុ​ហត្ថ​ខណ្ឌដូនពេញ​) មាន​ទីលំនៅ​ភូមិ​ស្នា​ពីមុខ ឃុំ ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ ដំបង (​ឃាត់ខ្លួន​) ជាមួយ​វត្ថុ​តាង​អាវុធ​ខ្លី ម៉ាក​K54.១​ដើម -​បង់​០១ – គ្រាប់​៨​គ្រាប់ ។

សេចក្តី​រាយ​ការ​បន្ត​ថា នៅ​វេលា​ម៉ោង​ខាងលើ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​ប្អូនស្រី​ចេញពី​កម្មវិធី​ឡើង​គេហដ្ឋាន​គេ​នៅ​បុរី​ចតុមុខ ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល បាន​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ពេល​ជិះ​មក​ដល់​ផ្លូវ​កៅស៊ូ​ក៏​ជួប​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា ហើយ​ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា រឿង​ភ្លើង​ម៉ូតូ​ចាំង​ភ្នែក បន្ទាប់​មក​ជនសង្ស័យ​បាន​វាយ​ប្រតាយប្រតប់​ជាមួយ​ជន​រង​គ្រោះ ហើយ​ជនសង្ស័យ​ក៏​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​វាយ​ជន​រង​គ្រោះ​ត្រូវ​ចំ​ក្បាល បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​១​កន្លែង ។

ភ្លាម​ៗ​នោះ​កម្លាំង​ប៉ុ​ស្វាយ​ជ្រំ និង​កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ