ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយ​ក្រុង​សេ​អ៊ូ​ល ប្រទះ​ឃើញ​ស្លា.ប់ ក្រោយ​ពី​បាត់​ខ្លួន​មួយ​រយៈ

3 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប៉ូ​លិ​ស​នៅ​រដ្ឋធានី​សេ​អ៊ូ​ល​របស់​កូរ៉េ​ខាងត្បូង បាន​រក​ឃើញ​សាកសព​របស់​ចៅហ្វាយ​ក្រុង បន្ទាប់​ពី​គាត់​បាន​បាត់​ខ្លួន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​។ កូនស្រី​របស់ លោក​ចៅហ្វាយ​ក្រុង…

តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប៉ូ​លិ​ស​នៅ​រដ្ឋធានី​សេ​អ៊ូ​ល​របស់​កូរ៉េ​ខាងត្បូង បាន​រក​ឃើញ​សាកសព​របស់​ចៅហ្វាយ​ក្រុង បន្ទាប់​ពី​គាត់​បាន​បាត់​ខ្លួន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​។ កូនស្រី​របស់ លោក​ចៅហ្វាយ​ក្រុង Park Won-soon បាន​ប្រាប់​ប៉ូ​លិស​ថា គាត់​បាន​ទុក​សារ​មួយ​មុន​ពេល​ចាក​ចេញពីផ្ទះ ដែល​នាំ​អោយ​នាង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។

សាកសព​របស់​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឯ Mount Bugak នៅ​ភាគ​ខាងជើង​ទីក្រុង​សេ​អ៊ូ​ល ក្បែរ​កន្លែង​ដែល​សញ្ញា​ទូរស័ព្ទ​របស់​គាត់​ត្រូវ​បាន​រក​ឃើញ​ចុង​ក្រោយ​ ។ គ្មាន​មូលហេតុ​នៃ​ការ​ស្លាប់​ត្រូវ​បាន​គេ​កត់ត្រា​ជា​ផ្លូវការ​ទេ​។ ប៉ុន្តែ​ប៉ូ​លី​សបាន​និយាយ​ថា ពួក​គេ​កំពុង​ស៊ើបអង្កេត​ករណី​នេះ​ជា​ការ​ធ្វើ​អត្តឃាត​។

កំណត់​ត្រា​មួយ​ត្រូវ​បាន​ចេញផ្សាយ​ដែល​ទុក​ដោយ លោក​ចៅហ្វាយ​ក្រុង នៅ​ក្នុង​ការិយាល័យ​របស់​គាត់​។ គាត់​បាន​សរសេរ​ថា​៖ «​ខ្ញុំ​សុំ​ទោស​អ្នក​រាល់គ្នា​។ ខ្ញុំ​សូម​អរគុណ​អ្នក​រាល់គ្នា​ដែល​នៅ​ជាមួយ​ខ្ញុំ​ក្នុង​មួយ​ជីវិត​ ។ ខ្ញុំ​ពិតជា​សោកស្តាយ​ចំពោះ​ក្រុម​គ្រួសារ​របស់ខ្ញុំ​ដែល​ខ្ញុំ​បាន​បង្ក​ឱ្យ​មានការ​ឈឺចាប់​ ។ សូម​បូជាសព​ខ្ញុំ ហើយ​ខ្ចាត់ខ្ចាយ​ផេះ​នៅ​ផ្នូរ​ឪពុក​ម្តាយ​ខ្ញុំ​។ លា​ហើយ​អ្នក​ទាំងអស់​គ្នា​។​»

មាន​សេចក្តីរាយការណ៍​ថា បុគ្គលិក​ស្រី​ម្នាក់​បាន​ដាក់​ពាក្យបណ្តឹង​អំពី​ការ​យាយី​ផ្លូវភេទ ទៅ​លើ​លោក​ចៅហ្វាយ​ក្រុង កាលពី​ថ្ងៃ​ពុធ​មួយ​ថ្ងៃមុន​ពេល​គាត់​បាត់​ខ្លួន ដោយ​គិត​ថា​មិន​ទាន់​មានការ​បញ្ជាក់​ជា​ផ្លូវការ​អំពី​បណ្តឹង​នេះ​ទេ​។

គាត់​ត្រូវ​បាន​គេ​មើលឃើញ​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ម៉ោង ១០ និង ៥៣​នាទី នៅ​ជិត​ច្រកចូល​ព្រៃ​។ ប៉ូ​លី​ស​និង​មន្ត្រី​ពន្លត់​អគ្គិភ័យ​ប្រមាណ ៦០០​នាក់ ដោយ​ប្រើ​ដ្រូ​ន​និង​ឆ្កែ បាន​ស្វែងរក​តំបន់​នោះ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

សាកសព​របស់​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ​នៅ​លើ​ភ្នំ Bugak នៅ​វេលា​ម៉ោង ១២​យប់ (​ក្នុងស្រុក​) កាលពី​ថ្ងៃ​សុក្រ​។ សាកសព​របស់​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល ជា​កន្លែង​ដែល​ហ្វូង​មនុស្ស​បាន​ប្រមូលផ្តុំ​គ្នា​និង​អ្នកនយោបាយ​បាន​ទៅ​ចូលរួម​ពេញ​មួយ​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​នាម​ជា​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់​លោក​ប្រធានាធិបតី Moon Jae-in លោក Park ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ថា​ជា​ប្រធានាធិបតី​មាន​សក្តានុពល​មួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ