អា​មេ​រិ​ក​លក់​យន្តហោះ F-35 ឲ្យ​ជប៉ុន ចំនួន​១០៥​គ្រឿង តម្លៃ​២៣​ពាន់​លាន​ដុល្លារ


វ៉ា​ស៊ី​ន​តោន ៖ ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ កក្កដា​នេះ​ថា ខ្លួន​បាន​យល់ព្រម​លើ​ការ​លក់​នូវ​យន្តហោះ​ចម្បាំង F-35 ចំនួន ១០៥​គ្រឿង របស់​ក្រុមហ៊ុន Lockheed Martin (LMT.N) ទៅ​ឲ្យ​ប្រទេស​ជប៉ុន​ក្នុង​តម្លៃ​ប្រមាណ ២៣​ពាន់​លាន​ដុល្លារ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ។

តាម​សំណើ​របស់​ជប៉ុន រួម​មាន យន្តហោះ F-35A ចំនួន​៦៣​គ្រឿង និង​យន្ដហោះ​ប្រភេទ F-35B ចំនួន​៤២​គ្រឿង​, ម៉ាស៊ីន Pratt ចំនួន​១១០​គ្រឿង និង​ម៉ាស៊ីន Whitney RTX.N F135 ចំនួន​៦៣​គ្រឿង និង​ឧបករណ៍​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត ។

ក្រសួងការបរទេស បាន​និយាយ​អោយ​ដឹង​ថា “​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ផលប្រយោជន៍​ជាតិ​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​ជួយ​ប្រទេស​ជប៉ុន អភិវឌ្ឍ​និង​រក្សា​នូវ​សមត្ថភាព​ការពារ​ខ្លួន​ដ៏​រឹង​មាំ និង​មាន​ប្រសិទ្ធិ​ភាព​” ។ ក្រសួងការបរទេស​បន្ថែម​ថា​ការ​ដាក់​លក់​នេះ នឹង​មិន​ផ្លាស់​ប្តូរ​តុល្យភាព​យោធា នៅ​ក្នុង​តំបន់​នោះ​ទេ ។

យន្ដហោះ F-35 ត្រូវ​បាន​ផលិត​នៅ​ឯ​រោងចក្រ Lockheed Martin ក្នុង​ទីក្រុង Fort Worth រដ្ឋ​តិច​សាស់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ