គោលការណ៍សំខាន់មួយទាក់ទិននឹងការដឹកនាំរបស់លោក ជេហ្វ បេសូស (Jeff Bezos) ដែលជាបុរសមានជាងគេលើលោក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon ផងដែរនោះគឺ ភាពខ្វះខាតនាំយកភាពប៉ិនប្រសប់ ការពឹងពាក់ខ្លួន និងការបង្កើតអ្វីដែលថ្មីៗ ។

វាជាគោលការណ៍ដែលធ្វើឲ្យលោកកសាងបានក្រុមហ៊ុនដែលធំជាងគេលើលោក និងជាមេរៀនដែលលោកបានរៀនពេលនៅវ័យក្មេងនៅពេលដែលធ្វើការក្នុងកសិដ្ឋានរបស់ជីតារបស់លោកនៅរដ្ឋ Texas រាល់ពេលដល់រដូវវិស្សមកាលសិក្សា ។
លោកបានចែករំលែកកាលពីដើមឆ្នាំនេះថា «ខ្ញុំបានរៀនយ៉ាងច្រើនពីជីតារបស់ខ្ញុំព្រោះលោកជាមនុស្សដែលពឹងពាក់លើខ្លួនបាន និងជាមនុស្សមនុស្សប៉ិនប្រសប់ណាស់ ហើយខ្ញុំគិតថាមនុស្សដែលរស់នៅជនបទភាគច្រើនជាមនុស្សបែបនេះពិតមែន ។ ពួកគេអាចធ្វើអ្វីៗបានដោយខ្លួនឯងបាន» ។
លោកបានបន្ថែមទៀតថា ភាពខ្លួនទីពឹងខ្លួននេះបានជះឥទ្ធិពលយ៉ាងខ្លាំងលើលោក ។ ពេលនៅវ័យ ក្មេង លោក បេសូស និងជីតាបានធ្វើអ្វីៗគ្រប់យ៉ាងតាំងពីដាំបង្គោល និងជួសជុលឧបករណ៍ដោយខ្លួនឯងជាដើម ។
បទពិសោធន៍នេះបានបង្រៀនដល់លោកបេសូសថា «ពេលដែលអ្នកបរាជ័យ អ្នកត្រូវតែក្រោកឡើងនិងព្យាយាមធ្វើវាសាជាថ្មីម្តងទៀត ។ រាល់ពេលដែលអ្នកក្រោកឈរឡើង និងព្យាយាមម្តងទៀត អ្នកកំពុងតែប្រើភាពប៉ិនប្រសប់របស់អ្នក អ្នកកំពុងតែប្រើភាពខ្លួនទីពឹងខ្លួនរបស់អ្នក ។ អ្នកកំពុងតែព្យាយាមបង្កើតវិធីចេញពីប្រអប់មួយ» ។
ហើយគោលការណ៍ទាំងនេះបានជួយដល់លោកបេសូស និង Amazon ជាច្រើនរហូតបានធ្វើឲ្យលោកជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកដែលទ្រព្យសរុបរបស់លោកមានស្មើប្រមាណ១៧៨ប៊ីលានដុល្លារបើយោងទៅតាម Bloomberg ៕
ចែករំលែកព័តមាននេះ