ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​ បោះ​ឆ្នោត​សភា​ជាមួយ​វិធាន​ការ​​ការពារ​វីរុស​ខ្ពស់​បំផុត

3 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ ពលរដ្ឋ​សិង្ហ​បុរី​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១០​កក្កដា បោះ​ឆ្នោត​សភា ក្រោម​កិច្ច​ការពារ​និង​ត្រួតពិនិត្យ​សុខាភិបាល​ម៉ឺ​ង​ម៉ាត់​បំផុត ក្នុង​ប្រទេស​នៅ​អា​ស៊ីអាគ្នេយ៍​នោះ​ដែល​សង្ឃឹមថា អាច​ជម្នះ​បាន​លើ​ការ​ឆ្លង​វីរុស​COVID-19​។ បណ្ដា​មី​ទ្ទីង​ឃោសនា​ត្រូវ​បាន​ហាមឃាត់ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា រយៈពេល​ត្រឹម​៩​ថ្ងៃ​ដែល​ប្រព្រឹត្ត​ទៅ…

ប្រទេស​សិង្ហ​បុរី ៖ ពលរដ្ឋ​សិង្ហ​បុរី​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១០​កក្កដា បោះ​ឆ្នោត​សភា ក្រោម​កិច្ច​ការពារ​និង​ត្រួតពិនិត្យ​សុខាភិបាល​ម៉ឺ​ង​ម៉ាត់​បំផុត ក្នុង​ប្រទេស​នៅ​អា​ស៊ីអាគ្នេយ៍​នោះ​ដែល​សង្ឃឹមថា អាច​ជម្នះ​បាន​លើ​ការ​ឆ្លង​វីរុស​COVID-19​។

បណ្ដា​មី​ទ្ទីង​ឃោសនា​ត្រូវ​បាន​ហាមឃាត់ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា រយៈពេល​ត្រឹម​៩​ថ្ងៃ​ដែល​ប្រព្រឹត្ត​ទៅ ពិសេស​តាម​អន​ឡាញ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​វីរុស ។ ការិយាល័យ​បោះ​ឆ្នោត​ត្រូវ​បាន​បើក នា​វេលា​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុងស្រុក ហើយ​ចាប់ផ្ដើម​ទទួល​អ្នកបោះឆ្នោត ដែល​សុទ្ធតែ​ពាក់​ម៉ាស​ការពារ​និង​ស្រោមដៃ​ជា​កាតព្វកិច្ច ។

ពលរដ្ឋ​សិង្ហ​បុរី​ត្រូវ​ទៅ​បោះ​ឆ្នោត​រហូត​ដល់​ម៉ោង​២០​ម៉ោង​ក្នុងស្រុក ហើយ​គេ​មានការ​សរសើ​រ​ដោយសារ​ការ​ប្រកាន់​យក​គម្លាត​សង្គម​។ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ អាច​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១១​កក្កដា​។ គណបក្ស​សកម្មភាព​នយោបាយ ដែល​កាន់​អំណាច ចាប់តាំងពី​ប្រទេស​ទទួល​បាន​ឯករាជ្យ​ពី​ឆ្នាំ​១៩៥៩​មក ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ទទួល​បាន​សំឡេង​ភាគច្រើន ប្រឈម​មុខជា​មួយ​គណបក្សប្រឆាំង​ដែល​មានការ​បែកបាក់​គ្នា​។

សិង្ហ​បុរី​ជា​ប្រទេស​អាស៊ាន​មួយ​ក្នុង​ចំណោម​ប្រទេស​នៅ​អា​ស៊ី​អាគ្នេយ៍ ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយសារ​ការ​ឆ្លង​វីរុស​។ តែ​ប្រទេស​នោះ​ដំំ​បូ​ង​អាច​ទប់​បាន តែ​មានការ​ឆ្លង​ខ្លាំង​រលក​ទី​២ បណ្ដាល​មក​ពី​ពួក​ពលករ​អន្តោប្រវេសន៍​កាលពី​ខែមេសា នាំ​ឲ្យ​ប្រទេស​នោះ​ក្លាយជា​ប្រទេស​ក្នុង​អាស៊ាន​មួយ ដែល​មាន​អ្នក​ឆ្លង​ច្រើន​ដល់​ជាង​៤៥.០០០​នាក់ តែ​ចំនួន​អ្នក​ស្លាប់​កម្រិត បាន​ខ្ពស់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ