អតីតខ្សែប្រយុទ្ធម្នាក់ព្យាករណ៍ថា កីឡាករ៣រូបស័ក្តិសមប្រជែង Ballon d’Ors ឆ្នាំនេះ
អន្តរជាតិ ៖ ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ពានរង្វាន់ FIFA Ballon d’Ors មានតែកីឡាករ Lionel Messi…
អន្តរជាតិ ៖ ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ពានរង្វាន់ FIFA Ballon d’Ors មានតែកីឡាករ Lionel Messi…
អន្តរជាតិ ៖ ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ពានរង្វាន់ FIFA Ballon d’Ors មានតែកីឡាករ Lionel Messi និងកីឡាករ Cristiano Ronaldo ដែលបានប្រជែងឈ្នះចំនួន ១១ពានរង្វាន់រវាងពួកគេ ប៉ុន្តែសម្រាប់អតីតខ្សែប្រយុទ្ធក្រុម Arsenal និង Manchester United លោក Robin van Persie បានព្យាករណ៍ថាឆ្នាំនេះ មិនមែនជាឆ្នាំ ដែលកីឡាករទាំងពីរបន្តឈ្នះទៀតនោះទេ។
Robin van Persie ដែលបានប្រកាសបញ្ចប់អាជីពបាល់ទាត់របស់ខ្លួន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ជាមួយក្រុម Feyenoord បានជ្រើសយកកីឡាករ Robert Lewandowski របស់ក្រុម Bayern Munich, Kevin de Bruyne របស់ក្រុម Manchester City និងកីឡាករ Sadio Mane របស់ក្រុម Liverpool ដែលជាបេក្ខភាព ៣នាក់ចុងក្រោយ ដែលសាកសមប្រជែងពានរង្វាន់ FIFA Ballon d’Ors ក្នុងឆ្នាំនេះ។
កីឡាករទាំង៣ សុទ្ធតែមានគុណសម្បត្តិរៀងៗខ្លួនសម្រាប់រដូវកាលនេះ ជាក់ស្តែងខ្សែប្រយុទ្ធ Lewandowski បានជួយឱ្យ Bayern ឈ្នះពានរង្វាន់ Bundesliga និង German Cup ក្នុងនាមគេជាកីឡាករ ដែលស៊ុតបញ្ចូលទីច្រើនជាងបំផុត ប្រចាំលីគកំពូលទាំង៥របស់ទ្វីបអឺរ៉ុបរដូវកាលនេះ ពោលគឺ ៥១គ្រាប់។ ចំណែកឯ Sadio Mane គឺជាកូនសោរដ៏សំខាន់របស់ក្រុម Liverpool ក្រោមការដឹកនាំរបស់លោក Jürgen Klopp ដែលទើបក្លាយជាម្ចាស់ជើងឯក Premier League រដូវកាលនេះ និងជាលើកដំបូងក្រោយខកខានជាង ៣០ឆ្នាំកន្លងទៅ។
ក្រឡេកមកកាន់ខ្សែបម្រើ Kevin de Bruyne បើទោះមិនអាចជួយ Man City ការពារតំណែងជើងឯកបានក៏ពិតមែន ប៉ុន្តែកីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះ នៅតែត្រូវបានគ្រប់គ្នា ជាពិសេសវីរបុរសបាល់ទាត់ជើងចាស់មួយចំនួន ចាត់ទុកជាខ្សែបម្រើដ៏បំផុតមួយរូបលើពិភពលោកនាពេលបច្ចុប្បន្ន ខណៈរដូវកាលនេះ រូបគេកំពុងឈរក្នុងនាមជាកីឡាករ Assists បានច្រើនបំផុតក្នុងក្របខណ្ឌ Premier League ពោលគឺ ១៨លើក ៕ (ដកស្រង់ចេញពី SPORTbible)
ចែករំលែកព័តមាននេះ