ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​អះអាង​ថា ហាត់ប្រាណ​តាម​ក្បាច់​ស្វា​អស់​៣០​ឆ្នាំ​មាន​សុខភាព​ល្អ​(វីដេ​អូ​)

3 ឆ្នាំ មុន

ចិន ៖ បុរស​អាយុ​៥០​ឆ្នាំ​ម្នាក់​មក​ពី​ប្រទេស​ចិន បាន​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​គ្រវី​ខ្លួន​ទៅ​មក និង​ហាត់​ឡើងដើមឈើ​ដូច​ស្វា​រាល់ថ្ងៃ​អស់​រយៈពេល​ប្រមាណ​ជាង​៣​ទសវត្សរ៍​មក​ហើយ​។ លោក Chen Haigang ដែល​អ្នក​ចូល​ចិត្ត​ហាត់ប្រាណ​មក​ពី​ខេត្ត​សាន​ស៊ី ប្រទេស​ចិន…

ចិន ៖ បុរស​អាយុ​៥០​ឆ្នាំ​ម្នាក់​មក​ពី​ប្រទេស​ចិន បាន​ធ្វើ​លំ​ហាត់ប្រាណ​ដោយ​គ្រវី​ខ្លួន​ទៅ​មក និង​ហាត់​ឡើងដើមឈើ​ដូច​ស្វា​រាល់ថ្ងៃ​អស់​រយៈពេល​ប្រមាណ​ជាង​៣​ទសវត្សរ៍​មក​ហើយ​។

លោក Chen Haigang ដែល​អ្នក​ចូល​ចិត្ត​ហាត់ប្រាណ​មក​ពី​ខេត្ត​សាន​ស៊ី ប្រទេស​ចិន ទាក់​ទាញ​​ការ​ចាប់អារម្មណ៍​នៅ​ពេល​ដែល​គាត់​ហាត់ប្រាណ​ជា​សាធារណៈ​ដោយសារ​តែ​ទម្លាប់​ដ៏​ចម្លែក ដែល​គាត់​បាន​ហាត់​អស់​រយៈពេល​ប្រហែលជា​៣០​ឆ្នាំ​។ ជំនួស​ឱ្យ​ក្បាច់​ថៃ​ជី​ដ៏​ពេញ​និយម ដែល​អនុវត្ត​ដោយ​ប្រជាជន​នៅ​ប្រទេស​ចិន លោក Chen បែរជា​ហាត់ប្រាណ​ដូច​ទៅ​នឹង​សត្វ​ស្វា ដោយ​ដើរ​ប្រើ​ដៃ និង​ជើង ហើយ​ចំកោង​ខ្នង​គ្រវី​ដៃ និង​រត់ឡើង​ដើមឈើ​ថែម​ទៀត​ផង​។

គាត់​បាន​ធ្វើ​បែប​នេះ អស់​រយៈពេល​៣​ទស​វត្ស​ហើយ ចាប់តាំងពី​គាត់​ឃើញ​សត្វ​ស្វា​នៅ​ក្នុង​សួនសត្វ​ជា​លើក​ដំបូង និង​លោក​បាន​អះអាង​ថា ការ​ធ្វើ​ដូចនេះ​ផ្តល់​ឱ្យ​គាត់​នូវ​សុខភាព​ល្អ​។

ដំបូង​ឡើយ Chen ចាប់ផ្តើម​ធ្វើ​ត្រាប់​ហាត់ប្រាណ​តាម​សត្វ​ស្វា ប៉ុន្តែ​ក្រោយមក​ក៏​ចាប់ផ្តើម​ឡើង​ដើមឈើ​ដូច​ជា​សត្វ​ស្វា​ផង​ដែរ ដោយ​លោត​ពី​មែកឈើ​មួយ​ទៅ​មួយទៀត ហើយ​មក​ដល់​ពេល​នេះ គាត់​ក៏​បាន​ហាត់ប្រាណ​តាម​សត្វ​ក្រពើ​ថែម​ទៀត​ផង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ