ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បម្រាប​ជួញដូរ និង​សម្លា.ប់សត្វ​ឆ្កែ​របស់​សមត្ថកិច្ច​សៀមរាប​អាច​ស​ង្រោះ​ឆ្កែ​៧​ពាន់​ក្បាល​ក្នុង​មួយ​ខែ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​ហ្វ​រ​ផរ (Four Paws) បាន​ចេញ​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា សត្វ​ឆ្កែ​ប្រមាណ​៣​លាន​ក្បាល ត្រូវ​បាន​ពិឃាត​ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ។ អង្គការ​នេះ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អង្គការ​ហ្វ​រ​ផរ (Four Paws) បាន​ចេញ​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ថា សត្វ​ឆ្កែ​ប្រមាណ​៣​លាន​ក្បាល ត្រូវ​បាន​ពិឃាត​ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា ។

អង្គការ​នេះ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើការ​ហាមឃាត់​ការ​ទិញ​លក់ និង​ពិឃាតសត្វ​ឆ្កែ​ជា​អាហារ ចាប់តាំងពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ ។

របាយការណ៍ អង្គការ Four Paws បាន​ចេញ​នៅ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ខេត្តសៀមរាប ពិសេស​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​ចេញ​វិធានការ​ទប់ស្កាត់​មិន​មានការ​ការ​ជួញដូរ ពិឃាតសត្វ​ឆ្កែ​នៅ​លើក​ទឹក​របស់​ខ្លួន​ទៀត ចាប់ពី​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០២០​នេះ​ទៅ ។

សម្រាប់​សមត្ថកិច្ច​ខេត្តសៀមរាប​ការ​សម្លាប់សត្វ​ឆ្កែ​ធ្វើ​អាហារ​បាន​បង្ហាញ​ពី​ធ្លាក់​ចុះ​សីលធម៌ និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​លើ​ទឹក​វប្បធម៌​តំណាង​ឲ្យ​កម្ពុជា ។

អាជ្ញាធរ​ថា ឆ្កែ​ជា​សត្វ​ដែល​ស្មោះត្រង់​ចំពោះ​ម្ចាស់​មិន​គួរ​ត្រូវ​សម្លាប់​ឡើយ ។ សម្លាប់សត្វ​ឆ្លែ​ក៏​ជា​អំពើ​ល្មើសច្បាប់​ផង​ដែរ ។

Four Paws បាន​គាំទ្រ​ដល់​ការ​ប្រកាស​របស់​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប​នោះ​ដោយ​បាន​គួ​សបញ្ជាក់​ថា ចំណាត់ការ​នេះ​នឹង​អាច​ជួយ​សង្គ្រោះ​ជីវិត​សត្វ​ឆ្កែ​បាន​ប្រមាណ​៧​ពាន់​ក្បាល ក្នុង​មួយ​ខែ ដែល​ត្រូវ​បាន​គេ​សម្លាប់ ។

អាជីវកម្ម​លក់​សត្វ​ឆ្កែ មិនមែន​មាននៅ​តែ​សៀមរាប​នោះ​ទេ នៅ​ភ្នំពេញ និង​នៅ​ខេត្ត​នានា មាន​លក់​សាច់សត្វ​ឆ្កែ​យ៉ាង​ព្រោងព្រាត ។ សាច់សត្វ​ឆ្កែ​ដែល​គេច​ម្អិ​ត​ដាក់​លក់ មាន​អាំង មាន​ដុត ដាក់​បង្ហាញ​អ្នកទិញ​ដោយ​ចំហ មាន​លលា​ក្បាលសត្វ​ឆ្កែ​ដែល​ស្លាប់​ហើយ ទុក​តាំង​ដើម្បី​ទាក់ទាញ​អ្នកទិញ​ទៀត​ផង ។ សាច់សត្វ​ឆ្កែ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា សាច់​ពិសេស ។

លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី ខេត្តសៀមរាប បានដឹង​ថា ស្រុក​បន្ទាយស្រី ជា​តំបន់​មួយ​មានការ​ជួញដូរ​សត្វ​ឆ្កែ​សកម្ម​មួយ​នៅ​ក្នុង​ខេត្តសៀមរាប ។ លោក​ថា ការ​ជួញដូរ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​កេរ្តិ៍ឈ្មោះ​របស់​ស្រុក​បន្ទាយស្រី និង​ខេត្តសៀមរាប តួយ៉ាង​មាន​សារ​ព​ត៌​មាន​អន្តរជាតិ​ចំនួន​១៨០​បណ្តាញ បាន​ធ្វើការ​ចុះ​ផ្សាយ​រិះគន់​នៅ​លើ​គេហទំព័រ​របស់​ពួក​គេ ក្នុង​អំឡុង​ពី​ខែវិច្ឆិកា និង​ខែធ្នូ​២០១៩ ។

លោក​អភិបាលស្រុក​វ័យក្មេង​លោក ឃឹម ហ្វី​ណ​ង់ ថា​ការ​ហាមឃាត់​ការ​ជួញដូរ​សាច់​ឆ្កែ​នេះ ក៏​នឹង​លើកកម្ពស់​សុខមាលភាព​សត្វ​ផង និង​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ផង ជៀសវាង​ការ​ឆ្លង​រាលដាល​ជម្ងឺ​ផ្សេង​ៗ ។ លោក​បាន​និយាយ​ថា «​រដ្ឋបាល​ស្រុក​បន្ទាយស្រី​សង្ឃឹមថា បងប្អូន​អាជីវករ​ដែល​ប្រកប​របរ​ទិញ លក់ និង​សត្តឃាត​សត្វ​ឆ្កែ​ទាំងអស់​នៅ​ក្នុងស្រុក ជា​ពិសេស​នៅ​ក្នុង​ឃុំ​ព្រះ​ដាក់ នឹង​មានការ​យោគយល់ ព្រមទាំង​ផ្តល់​កិច្ចសហការ​ដោយ​រលូន បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ និង​ងាក​ទៅ​ចាប់​យកមុខ​របរ​ថ្មី ដែល​មិន​មានការ​ហាមឃាត់ ។

ការ​ផ្សព្វផ្សាយ​ជា​មុន​នេះ​ចាត់ទុកជា​ជំហរ​ទន់ភ្លន់​មួយ​របស់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ទុក​អោយ​អាជីវករ​ទាំងអស់​ស្ម័គ្រចិត្ត​រៀបចំ​អនុវត្ត​តាម​ការ​តម្រូវ​នៃ​ច្បាប់​ដោយ​ខ្លួនឯង មុន​នឹង​រដ្ឋបាល​ស្រុក​អនុវត្ត​នីតិវិធី​រដ្ឋបាល​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ