សហរដ្ឋអាមេរិក ៖ ពាក្យស្លោកគិតដល់ជីវិតជនស្បែកខ្មៅ (BLACK LIVES MATTER) ត្រូវបានគេចារជាអក្សរធំៗ នៅមុខអគារខ្ពស់ របស់លោកដូណាល់ត្រាំ ដែលទទួលការចោទថា មើលងាយចលនាប្រឆាំងការប្រកាន់ពូជសាសន៍ ដោយអគារនោះស្ថិតនៅតាមវិថីទី៥ក្រុងញូវយ៉ក។

ប្រតិបត្តិការមួយប្រហាក់ប្រហែលគ្នានោះធ្លាប់ទទួលបានជោគជ័យ កាលពីដើមខែមិថុនា នៅក្រុងវ៉ាស៊ិនតោន។ លោកស្រីអភិបាលក្រុងនោះជាអ្នកប្រជាធិបតេយ្យ បានចារពាក្យស្លោកនោះ នៅតាមមហាវិថីមួយមកកាន់សេតវិមាន។ ៦សប្ដាហ៍ក្រោយការស្លាប់របស់បុរសស្បែកខ្មៅម្នាក់លោកGEORGE FLOYD ក្រោមការយកជង្គង់សង្កត់ករគេ រហូតដល់ដាច់ខ្យល់កាលពីថៃ្ងទី២៥ឧសភា គឹមហាវិថីញូវញូវយ៉ក ដែលគេចារអក្សរធំៗ ពាក្យស្លោកនោះរបស់ចលនាប្រឆាំងការប្រពូជសាសន៍ ក្រោមក្រសែភ្នែករបស់អ្នកកាសែតជាច្រើនរូប និងទូរទស្សន៍នានា ។

ពេលចារពាក្យនោះរួចរាល់អភិបាលក្រុងញូវយ៉កលោកBILL DE BLASIO បានមកបន្ថែមផាត់ពណ៌លឿងថែមទៀតជាមួយ អ្នកទទួលខុសត្រូវឯទៀតៗ ក្នុងនោះមាន លោកAL SHARPTON ដែលជាមនុស្សល្បីក្នុងការតស៊ូប្រឆាំងការប្រកាន់ពូជសាសន៍។
កាលពីថ្ងៃទី១កក្កដាអភិបាលក្រុងរូបនោះធ្លាប់បាននិយាយថា លោកចង់ឲ្យលោកត្រាំស្ដាប់ពាក្យ៣ម៉ាត់ ដែលលោកមិនដែលបង្ហាញពីការគោរពម្ដងណាសោះឡើយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)



ចែករំលែកព័តមាននេះ