ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹង​ភ្លើង​ស្នេហ៍​! ធ្វើ​ឱ្យ​លោក​សក្តិ​៣​ប្រល័យ​ស្រី​ស្នេហ៍​រួច​រត់គេច តែ​ព្រះ​​មិន​​ជួយ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ធ្វើ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ពាក់​សក្តិ​៣​ម្នាក់ បាន​ទាញ​កាំភ្លើងខ្លី​បាញ់ប្រហារ​ទៅ​លើ​ស្រី​ស្នេហ៍​២​គ្រាប់​នៅ​មុខ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ជី​មាន់ ឃុំ​ក្រែក ស្រុក​ពញាក្រែក កាលពី​ម៉ោង​៨​នាទី​យប់ ថ្ងៃ​ទី​៩…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ធ្វើ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ពាក់​សក្តិ​៣​ម្នាក់ បាន​ទាញ​កាំភ្លើងខ្លី​បាញ់ប្រហារ​ទៅ​លើ​ស្រី​ស្នេហ៍​២​គ្រាប់​នៅ​មុខ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ជី​មាន់ ឃុំ​ក្រែក ស្រុក​ពញាក្រែក កាលពី​ម៉ោង​៨​នាទី​យប់ ថ្ងៃ​ទី​៩ ខែកក្កដា ២០២០ បណ្តាល​ឱ្យ​នារី​រង​គ្រោះ​ត្រូវ​បាត់បង់​ជីវិត ខណៈ​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក លុះ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា​នេះ នារី​រង​គ្រោះ​កំពុង​តែ​រៀបចំ​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​។

សេចក្តីរាយការណ៍​បន្ត​ថា នារី​រង​គ្រោះ​ខាងលើ មានឈ្មោះ ហេង សុ​ហ៊ា​ម អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​៣៧ ក្នុង​មូលដ្ឋាន​ចំការ​កៅស៊ូ​ក្រែក​ស្រុក​ពញាក្រែក ចំណែក​ជន​បង្ក​ជា​មន្ត្រី​សមត្ថកិច្ច​ពាក់​សក្តិ​៣ មានឈ្មោះ មូល​ទិ​ត្យ ឧត្តម អាយុ​៣១​ឆ្នាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​សមត្ថកិច្ច​ពាក់​សក្តិ​២​។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​ហេតុការណ៍​ខាងលើ​នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់​នោះ​ទេ ដោយ​គ្រាន់តែ​ដឹង​ជា​ជំហាន​ដំបូង​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​អំពើ​បាញ់ប្រហារ​ទៅ​លើ​ស្រី​ស្នេហ៍​នេះ គឺ​ដោយសារ​តែ​កើតរោគ​ប្រចណ្ឌ​។

សមត្ថកិច្ច​រៀបរាប់​បន្ត​ថា ក្រោយ​ពី​បាញ់ប្រហារ​គូស្នេហ៍​ចំនួន​២​គ្រាប់​ចំ​ដើមទ្រូង បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​រួច​មក ជន​បង្ក​ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​សមត្ថកិច្ច​នោះ បាន​បើករថយន្ត​ម៉ាក​ព្រុស ដើម្បី​រត់គេច​ខ្លួន​។ លុះ​បើក​មក​ជិត​ដល់​ច្រក​ខ្លោងទ្វារ​មុខ​សាលាស្រុក​ពញាក្រែក ហើយ​ព្រោះតែ​រថយន្ត​បាន​ប្រើប្រាស់​ល្បឿន​ផង​នោះ ក៏​បណ្តាល​ឱ្យ​រថយន្ត​របស់​ជន​បង្ក​ទៅ​បុក​ជាមួយនឹង​រថយន្ត​ដឹក​ទំនិញ​ពី​ខាងក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​រង​ការ​ខូចខាត​ជា​ដំណំ ចំណែក​ស័​ក្ត​៣​ជា​អ្នកបើកបរ​រថយន្ត​រង​របួស​ធ្ងន់ធ្ងរ រីឯ​រថយន្ត​ធំ​ដឹក​ទំនិញ​វិញ ក្រោយ​កើតហេតុ​ក៏​បាន​បើក​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ស្រុក​ពញាក្រែក បាន​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ បន្ទាប់​មក​ក៏​បាន​លោក​ស័​ក្ត​៣ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក រួច​នាំ​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម និង​បាន​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ​ទាំង​យប់​ផង​ដែរ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ