ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ដល់​.ក! បុរស​​ជនជាតិ​បារាំង​ម្នាក់​បំពាន​​អនីតិជន​ដល់​ជាង​៣០០​នាក់​(វីដេអូ)

6 ខែ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​បាន​​រាយការណ៍​នា​ថ្ងៃ​ទី​៩​ ខែ​កក្កដា​ ឆ្នាំ​២០២០​ថា បុរស​ជនជាតិ​បារាំង​ម្នាក់​អាយុ​៦៥​ឆ្នាំ សង្ស័យ​ពី​បទ​បំពាន​សេព​សន្ថវៈ​​លើ​អនីតិជន​ជាង​៣០០​នាក់ ត្រូវ​បាន​ចាប់ខ្លួន​បាន​​នៅ​ទីក្រុង​ហ្សា​ការ​តា ហើយ​រូបគេ​អាច​មានទោស​ជាប់គុក​ធ្ងន់ធ្ងរ​បំផុត រហូត​ដល់​ទោស​ប្រហារជីវិត​។…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​បាន​​រាយការណ៍​នា​ថ្ងៃ​ទី​៩​ ខែ​កក្កដា​ ឆ្នាំ​២០២០​ថា បុរស​ជនជាតិ​បារាំង​ម្នាក់​អាយុ​៦៥​ឆ្នាំ សង្ស័យ​ពី​បទ​បំពាន​សេព​សន្ថវៈ​​លើ​អនីតិជន​ជាង​៣០០​នាក់ ត្រូវ​បាន​ចាប់ខ្លួន​បាន​​នៅ​ទីក្រុង​ហ្សា​ការ​តា ហើយ​រូបគេ​អាច​មានទោស​ជាប់គុក​ធ្ងន់ធ្ងរ​បំផុត រហូត​ដល់​ទោស​ប្រហារជីវិត​។

បុរស​រូប​នេះ​ត្រូវ​ប៉ូលិស​ចាប់​ខួ​ន កាលពី​ដំណាច់ខែ​មិថុនា​មក ក្នុង​សណ្ឋាគារ​មួយ​នៃ​រដ្ឋធានី ឥណ្ឌូ​ណេ​ស៊ី ពេល​គេ​នៅ​ជាមួយ​យុវនារី​ជា​អនីតិជន​២​នាក់ ក្នុង​បន្ទប់​របស់​គេ​។ បុរស​បារាំង​នោះ​មាន​ដើម​​កំណើត​ក្នុង​តំបន់​ក្រុងប៉ារីស បាន​ដាក់​ស្ទូ​ឌី​យ៉ូ​មួយ​ក្នុង​បន្ទប់​សណ្ឋាគារ​របស់​គេ​។ ជន​នោះ​បាន​អូស​ទាញ បណ្ដា​អនីតិជន​ដោយ​សន្យា​ផ្ដល់​ការងារ​ដល់​ពួក​គេ​ជានា​រី​ម៉ូ​ដែល​។

ប្រមុខ​ប៉ូលិស​ក្រុង​ហ្សា​ការ​តា លោក​ណា​ណា​ស៊ូ​ហ្សា​ណា​ថ្លែង​កាលពី​ថ្ងៃ​ទី​៩​កក្កដា ប្រាប់​បណ្ដា​អ្នកកាសែត​ថា បណ្ដា​អ្នក​ដែល​ព្រម​រួម​ភេទ​ជាមួយ​គេ ទទួល​បាន​ប្រាក់​រវាង​ពី​២៥០.០០០​ទៅ​១​លាន​រូពី រវាង​ពី​១០​ទៅ​៦០​អឺ​រ៉ូ​។ ចំពោះ​បណ្ដា​នារី​ដែល​បដិសេធ​ត្រូវ​រង​ការ​វាយ​ធ្វើបាប ។

យោង​តាម​ប៉ូលិស​ថា​បុរស​បារាំង​នោះ អាច​មានទោស​ជាប់គុក​ធ្ងន់ធ្ងរ និង​ដល់​ទោស​ប្រហារជីវិត​ផង​។ ប៉ូលិស​បញ្ជាក់​ថា​បាន​រក​ឃើ​ញ្ដា​វី​ដេ​អូ​ ឬ​រូបថត​អនីតិជន​ជាង​៣០០​នាក់ ដែល​មាន​អាយុ​ពី​១០​ទៅ​១៧​ឆ្នាំ ក្នុង​កុំព្យូទ័រ​របស់​គេ ដែល​ស​ង្ស័​យ​ថត​វី​ដេ​អូ​ពី​សកម្មភាព​រួម​សិច​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (ប្រភព​វីដេអូ ៖ Warta Kota Production) (​កែសម្រួល​ដោយ ៖ បុប្ផា​)